សម្តេច តេជោ ហ៊ុន សែន៖ បំណុលដែលពិបាកសង គឺចៅមកលេងហើយ សួររកកាដូរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានសរសេរក្នុងបណ្តាញសង្គម ហ្វេសបុកថា « ពេលខ្ញុំត្រឡប់មកពីប្រជុំអាស៊ាន-អាមេរិកវិញ ខ្ញុំបាននិយាយថា ខ្ញុំមានបំណុលត្រូវសង គឺឯកសារដែលខ្ញុំត្រូវពិនិត្យសំរេច និងចុះហត្ថលេខា។ ខ្ញុំបានបន្ថែមថា បំណុលដែលពិបាកសង គឺចៅមកលេងហើយសួររកកាដូរ »។

សម្តេចបានសរសេរបន្ថែមថា « អត់មានចៅមួយណាសួររកសោះ។ ចៅៗមានរបៀបលេងរបស់គេ។ កូនៗរបស់ខ្ញុំមួយណាក៏អាចមើលចៅទាំង១៧នាក់ ជំនួសឪពុកម្តាយរបស់ពួកគេបានដែរ »។

សម្តេចបានបង្ហាញពីក្តីសប្បាយរីករាយ តាមរយៈបណ្តាញសង្គម ហ្វេសបុកថា « ខ្ញុំ និងភរិយាពិតជាសប្បាយចិត្តដោយកូនៗ និងចៅៗចេះសាមគ្គី ស្រឡាញ់គ្នាមិនចេះទាស់ទែងគ្នា។ សូមមើលរូបភាពចៅខ្ញុំខ្លះដែលធ្វើឱ្យពួកគេភ្លេចទារការដូពីជីតា »៕

សម្តេច តេជោ ហ៊ុន សែន៖ បំណុលដែលពិបាកសង គឺចៅមកលេងហើយ សួររកកាដូរ

សម្តេច តេជោ ហ៊ុន សែន៖ បំណុលដែលពិបាកសង គឺចៅមកលេងហើយ សួររកកាដូរ

សម្តេច តេជោ ហ៊ុន សែន៖ បំណុលដែលពិបាកសង គឺចៅមកលេងហើយ សួររកកាដូរសម្តេច តេជោ ហ៊ុន សែន៖ បំណុលដែលពិបាកសង គឺចៅមកលេងហើយ សួររកកាដូរ

សម្តេច តេជោ ហ៊ុន សែន៖ បំណុលដែលពិបាកសង គឺចៅមកលេងហើយ សួររកកាដូរ