នាយករដ្ឋមន្ត្រី អំពាវនាវ ប្រជាពលរដ្ឋ ត្រូវជួយយកអាសារគ្នា ពេលមានគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកព្រលឹម ថ្ងៃអាទិត្យ ចុងសប្តាហ៍ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអំពាវនាវ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវចេះជួយយកអាសារ គ្នាទៅវិញទៅមក នៅពេលមានគ្រោះថ្នាក់ចរាចរណ៍។

នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោ បានសរសេរថា នៅចុងសប្ដាហ៍ ថ្ងៃអាទិត្យនេះ សូមប្រជាពលរដ្ឋបើកបរគោរពច្បាប់ រួមទាំងរថយន្តដឹកអ្នកដំណើរ រថយន្តសណ្ដោងដឹកទំនិញតូចធំ ម៉ូតូនិងរថយន្តកែឆ្នៃគ្រប់ប្រភេទ ជាពិសេសរថយន្តប្រចាំការដ្ឋានសំណង់ ដែលដឹកសំភារៈសំណង់ធំៗ នៅក្នុងទីក្រុង ត្រូវបើកបរគោរពច្បាប់ ហើយដឹកសំភារៈ ចងរិតអោយមានរបៀប និងសុវត្ថិភាពទៅតាមកម្រិត ចំនួនតោនដឹកជញ្ជូន ចៀសវាងធ្លាក់ពាសពេញ ផ្លូវបង្កគ្រោះថ្នាក់ បំផ្លាញអនាម័យ សោភ័ណភាពទីក្រុង និងផ្លូវថ្នល់។

ចំពោះពលរដ្ឋ ដែលកំពុងធ្វើដំណើរពី ភ្នំពេញទៅកាន់តាមបណ្តាខេត្ត និងទៅតំបន់រមណីយដ្ឋានានា ឬពីខេត្តមកភ្នំពេញ សូមបើកបរដោយប្រុងប្រយ័ត្នគ្រប់ពេល។ ផ្លូវស្ពានកាន់តែល្អ គឺត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៍ អាចកើតឡើងមួយប៉ព្រិចភ្នែក!។ រថយន្តតូចធំហាមបើក វ៉ាប្រជែងលើស្ពាន លើផ្លូវកោង ផ្លូវចង្អៀត ជាពិសេសផ្លូវដែល មានសហគមន៍អ៊ូអរ និងកុមារឆ្លងកាត់ច្រើន។ សូមបន្ថយល្បឿនតាមកំណត់ ហើយបើកបរត្រូវមាន ការអធ្យាស្រ័យយោគយល់ អោយគ្នាទៅវិញទៅមក ព្រោះពេលនេះ គឺមានតែច្បាប់ទេសម្រាប់អាងទាំងអស់គ្នា។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “សូមពលរដ្ឋចេះ ជួយយកអាសារគ្នាទៅវិញ ទៅមកពេលមាន គ្រោះថ្នាក់ចរាចរណ៍ និងសូមមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទូទាំង ប្រទេសគ្រប់ៗគ្នានៅថ្ងៃអាទិត្យនេះ!”៕