នាយករដ្ឋមន្រ្តី៖ ផ្លូវទំនប់កប់ស្រូវ ជាផ្លូវផ្តល់ សក្តានុពល សេដ្ឋកិច្ច ដ៏សំខាន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ផ្លូវ ១២០K ឬផ្លូវទំនប់កប់ស្រូវ ក្រវ៉ាត់ក្រុង មិនត្រឹមតែជួយសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះទេ គឺជាផ្លូវដែលផ្តល់ សក្តានុពលសេដ្ឋកិច្ច ដ៏សំខាន់។

សម្តេចបានលើកឡើង ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា បច្ចុប្បន្ននេះ គឺមានក្រុម ហ៊ុនជាតិ និងអន្តរជាតិ ជាច្រើនបានបង្កើត ផែស្ងួតសម្រាប់ ដឹកទំនិញចេញចូល ជាច្រើនកន្លែងរួមទាំង រោងចក្រតូចធំនៅ តាមបណ្តោយផ្លូវ។

សម្តេចបន្តថា  “ផ្លូវនេះ(ផ្លូវទំនប់កប់)គឺបានជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញតូចធំ គ្រប់ប្រភេទពីផ្លូវជាតិលេខ ៥ ទៅលេខ៤ ទៅវិញទៅមកយ៉ាង ងាយស្រួលបំផុត ចៀសវាង ដឹកឆ្លងកាត់ ទីក្រុងភ្នំពេញដែលបណ្តាល ឲ្យកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ”។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា សន្តិភាព និងទំនុកចិត្តរបស់វិនិយោគិន បរទេសចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបាននាំមកនូវការងារ និងប្រាក់ចំណូលជាច្រើន សម្រាប់ប្រជាពលរដ្ឋ និងប្រទេជាតិទាំងមូល៕