ក្រសួង​បរិស្ថាន​ យក​ប្រធានបទ​ ៦ ចំណុច ពាក់ព័ន្ធ​នឹងចំណេះដឹង​ផ្សព្វផ្សាយ​បរិស្ថាន​

ភ្នំពេញ៖ លោក ខៀវ មុត រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកយកប្រធានបទ ៦ចំណុច ពាក់ព័ន្ធនឹងចំណេះដឹង ផ្សព្វផ្សាយអំពីបរិស្ថាន ដើម្បីធ្វើគ្រប់គ្រង និងអភិបាល កិច្ចល្អ ការធ្វើសេវាកម្ម ព័ត៌មានភូមិសាស្រ្ត ការងារអប់រំបរិស្ថាន ដោយបញ្រ្ជាបការអប់រំ បរិស្ថានទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត និងការលើក កម្ពស់តួនាទីព្រះសង្ឃ ក្នុងការបញ្រ្ជាប ការអប់រំ បរិស្ថាននៅតាមសហគមន៍។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៦ លោកបានថ្លែងក្នុងពិធីបិទសន្និបតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ ២០១៥ ថា “ការងារ ផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការផ្តល់រង្វាន់និងលើកទឹកចិត្តចំពោះការអនុវត្ត កម្មវិធីមេត្រីភាពបរិស្ថាន ស្តង់ដា មេត្រីភាពបរិស្ថាន ការប្រឡងប្រណាំងប្រតិបត្តិបៃតង និងការងារវិមជ្ឈការមុខងារអប់រំ និងប្រសិទ្ធភាពការប្រើ ប្រាស់ធនធាន”។

លោកបន្ដថា កិច្ចគាំពារបរិស្ថាន ដែលមានការធ្វើបទបង្ហាញអំពីស្ថានភាពបញ្ហាប្រឈម និងការស្វែងរកវិធានការ និងដំណោះស្រាយពាក់ព័ន្ធនឹង ការគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ ការតាមដានគុណភាពទឹកសាធារណៈ និងទឹកលូសាធារណៈ ទីប្រជុំជន ការគ្រប់គ្រងសំរាម សំណល់រឹងទី ប្រជុំជន និងគម្រោងកាត់បន្ថយថង់ប្លាស្ទិក ការគ្រប់គ្រង សារធាតុគ្រោះថ្នាក់ ការពង្រឹងការត្រួតពិនិត្យបញ្ហា បំពុលបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ចំពោះការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏មានរៀបចំធ្វើបទបង្ហាញស្តីពីការអភិរក្សជីវៈចម្រុះ និងអភិរក្ស បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ការគ្រប់គ្រងនិង អភិរក្សតំបន់ដីសើម និងអភិរក្សជីវៈ ចម្រុះការអភិវឌ្ឍ តំបន់ការពារធម្មជាតិ និងគ្រង់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ ការធ្វើអធិការកិច្ច និង អនុវត្តន៍ច្បាប់នៅក្នុងតំបន់ ការពារធម្មជាតិ៕