ឯកឧត្តម កឹម សុខា៖ បើបក្ស​សំឡេង​ភាគតិច​ និយាយ​ប៉ះពាល់​ តិចតួច​មាន​តែ​ចូលគុក​ (មានវិដេអូ)

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា បានថ្លែងនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា បើប្រជាពលរដ្ឋ ដែលជាអ្នកទន់ខ្សោយ ឬបក្សសំឡេង ភាគតិចលើកឡើង នូវបញ្ហាអ្វីមួយ ដែលធ្វើឲ្យប៉ះពាល់ ផ្លូវតែម្យ៉ាងគត់គឺចូលពន្ធនាគារ។

ការថ្លែងរបស់ឯកឧត្តម កឹម សុខាបែបនេះ បានធ្វើឡើងក្នុង“វេទិកាសកម្មជនមូលដ្ឋាន” ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ ក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

ឯកឧត្តម បញ្ជាក់ថា “បើសិនជាយើងមិនឈ្នះទេ អ្នកទន់ខ្សោយនៅតែរងទុក្ខវេទនា ភាពអយុត្តិធម៌នៅតែមាន ។ នៅពេលក្រុមម្ខាងទៀត មានអំណាច បង្កើតការចោទប្រកាន់ គំរាមមកបក្សសំឡេងភាគតិច អត់មានអ្នកណារករឿងទេ។ សូម្បីគំរាមដល់សម្លាប់ ក៏មានអ្នកណាគំរាមប្តឹងដែរ អត់មានអ្នកណាចាត់ការទេ តែបើអ្នកទន់ខ្សោយ អ្នកសំឡេងភាគតិច គ្រាន់តែនិយាយអី ប៉ះពាល់តិចចូលគុក នេះហើយអយុត្តិធម៌ដែលយើងមិនអាចទទួលយកបាន ដែលយើងមិនអាចគាំទ្រ តទៅទៀតបានទេ ហើយសូមឲ្យមាន ការប្រព័ន្ធទម្រង់ យុត្តិធម៌ជាដាច់ខាត”។

ឯកឧត្តម បន្តថា បើប្រជាពលរដ្ឋ កាប់ឈើយកមកធ្វើគ្រែបន្តិចបន្តួច ចាប់ដាក់ពន្ធនាគារ ប៉ុន្តែអ្នកមានអំណាច កាប់ឈើជាលក្ខណៈទ្រងទ្រាយធំ អត់មានផ្តន្ទាទោស អ្វីនោះទេ៕

ឯកឧត្តម កឹម សុខា៖ បើបក្ស​សំឡេង​ភាគតិច​ និយាយ​ប៉ះពាល់​ តិចតួច​មាន​តែ​ចូលគុក​ (មានវិដេអូ)

ផ្សាយផ្ទាល់ប្រសាសន៌លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានក្នុង“វេទិកាសកម្មជនមូលដ្ឋាន” ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

Posted by Kem Sokha on Saturday, February 27, 2016