គណនី​ហ្វេសប៊ុក​របស់​ថ្នាក់​ដឹក​នាំ​ហុងកុង​មាន​ពោរ​ពេញ​ដោយ​​ Emoji ​មុខ​ខឹង​

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ហ្វេសប៊ុក​រាប់​សែន​នាក់​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លោក​ Leung Chun-ying ​​មន្ត្រី​ជាន់​ខ្ពស់​​​ហុងកុង​ ដោយ​ពួក​គេ​បាន​ប្រើប្រាស់​ប៊ូតុង​ Emoji មុខ​ខឹង (Angry) ​ថ្មី​នៅ​លើ​​រាល់​ Post របស់​មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ។

 

គណនី​ហ្វេសប៊ុក​របស់​ថ្នាក់​ដឹក​នាំ​ហុងកុង​មាន​ពោរ​ពេញ​ដោយ​​ Emoji ​មុខ​ខឹង​

 

ត្រឹម​រយៈ​បួន​ថ្ងៃ​បន្ទាប់​ពី​មុខងារ​នេះ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ រហូត​ទល់​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា ​​​រូបភាព​ Profile ​នៃ​គណនី​ហ្វេសប៊ុក​របស់​លោក​ Leung Chun-ying មាន​ចំនួន​មុខ​ខឹង​​​ប្រមាណ​ ១៦០ ០០០, ចំនួន​ Like មាន​ ៥២០០ និង​មុខ​កើត​ទុក្ខ​ (Sad) មាន​ជាង​១​ពាន់។ ក្រៅ​ពី​រូបភាព​ Profile នៅ​លើ​រាល់​ Post ដទៃ​ទៀត​​​ក៏​ឃើញ​ថា​មាន​ចំនួន​​ មុខ​ Angry ច្រើន​ជាង​ចំនួន​​ Like ដូច​គ្នា។

 

គណនី​ហ្វេសប៊ុក​របស់​ថ្នាក់​ដឹក​នាំ​ហុងកុង​មាន​ពោរ​ពេញ​ដោយ​​ Emoji ​មុខ​ខឹង​

 

គួរ​បញ្ជាក់​ថា​​លោក​ Leung Chun-ying ធ្លាប់​ជា​​អ្នក​ប្រឆាំង​តវ៉ា​ដ៏​សំខាន់​​មួយ​ក្នុង​អំឡុង​ពេល​ការ​ប្រឆាំង​តវ៉ា​នឹង​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​ហុងកុង​​ជាប់​គាំង​​រាប់​ខែ​ កាល​ពី​ឆ្នាំ​២០១៤៕​​​​​​​​​​​​​​​​

 

ចុច​អាន៖ អ្នក​លេង​ហ្វេសប៊ុក​នៅ​កម្ពុជា​អាច​ប្រើ​ប៊ូតុង​ Like ថ្មី​បាន​ហើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN​​​​​​​​​​​​​​​​