ហេតុអ្វីបានជា ត្រូវបិទភ្នែក ពេលគេង?

យោងតាមគេហទំព័រ សុខភាព Healthnews ចេញផ្សាយនៅ ថ្ងៃច័ន្ទ ទី ០៧ ខែធ្នូ ឆ្នាំ ២០១៥ បានឲ្យដឹងថា មូលហេតុនៃការបិទភ្នែក ក្នុងខណៈពេលដែរយើងគេងលក់ អាចមានទំនាក់ទំនង យ៉ាងសំខាន់ជាមួយនឹង ខួរក្បាល។

ជាមួយគ្នានេះដែរ ខួរក្បាលរបស់យើង ប្រៀបបាននឹងមេភ្លើង មួយថ្ងៃមានព័ត៌មាន ជាច្រើនបានផ្តល់មកពីខាងក្រៅ ហើយក៏មានការបញ្ជា ជាច្រើនចេញពីខួរក្បាលទៅកាន់ អវៈយវៈផ្សេងៗដើម្បី ចលនានៃរាងកាយ។

ការឃើញពន្លឺ និងការស្តាប់លឺនូវសម្លេងផ្សេងៗ ដែលចាកើដោត និងរំខានដល់ខួរក្បាល បណ្តាលឲ្យខួរក្បាល និងវិញ្ញាណទាំងឡាយ កម្រើកឥតឈប់ឈរ។ ដូច្នេះគោលិកាវិញ្ញាណរបស់មនុស្ស ត្រូវធ្វើចលនា គ្រប់វិនាទី ក្នុងអំឡុងពេលដែលមនុស្សម្នាក់ភ្ញាក់ពីគេងឡើង។  ក៏ប៉ុន្តែប្រសិនបើចលនាទាំងនេះត្រូវឈប់ មនុស្សក៏ត្រូវស្ថិតនៅក្នុងការ គេងលក់ជាក់ជាមិនខាន។

អាស្រ័យហេតុនេះ បានជានៅពេលចូលគេង មនុស្សត្រូវរក្សាសេចក្តីស្ងៀមស្ងាត់ ដើម្បីបង្ខាំងចលនាគោលិកាវិញ្ញាណ ក្នុងទ្រនាប់ខួរក្បាល ក្រៅពីនេះគេត្រូវពន្លត់ចង្កៀង ឬបិទភ្នែក ជាប្រយោជន៏ដើម្បី ការពារកុំឲ្យទិដ្ឋភាព ជុំវិញរំខាន ដល់ខួរក្បាល។ ការធ្វើដូច្នេះទើប មនុស្សអាចគេងលក់បាន។

ជាមួយគ្នានេះដែរ មុនពេលចូលគេង អ្នកមិនត្រូវគិតច្រើន ឬ មិនត្រូវធ្វើចលនាឲ្យហត់ហួសហេតុពេក ហើយជាពិសេស មិនត្រូវទទួលទានកាហ្វេខ្មៅ និងទឹកតែចត់ពេកនោះទេ ព្រោះវាអាចរំខាន់ដល់ខួរក្បាល ធ្វើឲ្យគេងមិនងាយលក់។

ហេតុអ្វីបានជា ត្រូវបិទភ្នែក ពេលគេង?