តើអ្នកបាន ទទួលទានទឹក គ្រប់គ្រាន់ដែរឬទេ?

ប្រហែលជា ៧០ភាគរយ នៃរាងកាយរបស់មនុស្ស កើតចេញពីទឹក។ ប្រសិនបើគ្នាទឹកទេ រាងកាយយើងមិនអាច ដំណើរការបានទេ។ ជាមួយគ្នានេះដែរ ក្រុមវេជ្ជបណ្ឌិត បាននិយាយថា យើងគួរតែទទួលទានទឹកឲ្យបាន៨ កែវ ជាអប្បបរមាក្នុងមួយថ្ងៃ។ ប្រសិនបើយើងហាត់ប្រាណ យើងត្រូវទទួលទានទឹកឲ្យបាន ច្រើនជាងនេះទៅទៀត។

ការទទួលទានទឹកគឺជាវិធី ដ៏ល្អមួយផថងែរ ដើម្បីកាត់បន្ថយជម្ងឺ ឲ្យនៅកម្រិតអប្បបរមា។ ការទទួលទានទឹកអាចកាត់ បន្ថយគ្រោះថ្នាក់ជំងឺពោះវៀនធំ ជំងែប្លោកនោម និង ជំងឺមហារីកសុដន់។

ប្រសិនបើយើង មិនទទួលទានទឹកឲ្យ បានគ្រប់គ្រាន់ទេ យើងអាចមានការចង់ចាំរយៈពេលខ្លីមានការស្រពិចស្រពិល ពិបាកធ្វើចំណោទលេខកម្រិតមូលដ្ឋាន និងពិបាកអាចអក្សរតូចៗ។ ការទទួលទានទឹកនឹង ធ្វើឲ្យយើងមានស្បែកកាន់តែភ្លឺស្អាត ជួយរាងកាយយើងកម្ចាត់ជាតិពុល និងធ្វើឲ្យយើងកាន់តែមានសុខភាពល្អ៕

តើអ្នកបាន ទទួលទានទឹក គ្រប់គ្រាន់ដែរឬទេ?