ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

នេះ​ជា​ជ័យជម្នះ​យ៉ាង​សំខាន់​បំផុត​មួយ​តាំងពី​ចាប់ផ្តើម​ធ្វើការ​បោះ​ឆ្នោត​សម្រាំង​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន ។ លោកស្រី​បាន​ឈ្នះ​ដាច់​គូប្រជែង​លោក BARNIE SANDERS ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង ។

ពួក​អ្នកគាំទ្រ​អតីត​ស្ត្រី​ទី​មួយ​រូប​នេះ​បាន​នាំ​គ្នា​ស្រែក​សាទរ​អម​ដោយ​ការ​បញ្ចាំង​រូ​ប​ភាព​របស់​ទូរទស្សន៍​អា​មេ​រិ​ក CNN MSNBL និង FOX NEWS ។

ជាមួយ​ការ​ឈ្នះ​នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​អតីតរដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​ទទួល​បានការ​ឈ្នះ​ក្នុង​រដ្ឋ​៣ ហើយ បន្ទាប់​ពី​រដ្ឋ​អៃ​យ៉ូ​វ៉ា និង​នេ​វ៉ា​ដា ៕