រថយន្ត ​២​គ្រឿង​ ដេញ​បុក​គ្នា ជ្រុល​បុក​ម៉ូតូ​ មួយ​គ្រឿង​ ​ស្លាប់​ម្នាក់

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​ បើក​ដេញ​បុក​គ្នា​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​បញ្ច្រាសទិស​គ្នា ​បណ្ដាល​អោយ​បុរស​ម្នាក់​ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-7640 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ។ រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៤ ពាក់​ស្លាក​លេខ កោះកុង 1A-1284 បើក​ដោយ​បុរស​រង​គ្រោះ ​រហូត​ស្លាប់​មានឈ្មោះ វ៉ា​ន់ នី​លុត អាយុ​២៦​ឆ្នាំ មុខរបរ​អ្នកលក់​ផ្កា ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ក្នុង​ខេត្តកោះកុង ហើយ​មាន​ប្រពន្ធ​ឈ្មោះ ស្រ៊ុ​ន ហុង​លាន ។

តាម​ប្រភព​ព័ត៌មាន ​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​២​គ្រឿង​ ម៉ាក​ដូច​គ្នា​ជិះ​ប្រដេញ​គ្នា​លឿន​ដូច​ហោះ ​សង្ស័យ​មាន​ជម្លោះ​ជាមួយ​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ ប្រហែល​រថយន្ត​បង្ក​ភ័យ​តក់ស្លុត ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ​ដែល​ដេញ​មក​ពីក្រោយ​ក៏​រេ​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ ​ដែល​ជិះ​បញ្ច្រាសទិស​គ្នា ​បណ្ដាល​អោយ​អ្នក​បើក​ម៉ូតូ​ បោក​ផ្ទប់​នឹង​កញ្ចក់​ខាង​មុខ​ខាងឆ្វេង​រថយន្ត​ហោះ​ទៅ​មុខ​ផ្ទះ​សិប្បកម្ម​ធ្វើ​តុទូ បោកផ្ទប់​នឹង​ដើម​ក្រខុប​ស្លាប់​ភ្លាម​ៗ ​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​បង្ក​បាន​បន្ត​ទៅ​មុខ​ទាំង​មាន​ម៉ូតូ​នៅ​ខាងក្រោម ​និង​ដាច់​កង់​មុខ​ខាងស្ដាំ​ បើក​រេ​ពេញ​ផ្លូវ​ទៅ​មុខ​ប្រមាណ​ ២០​ម៉ែត្រ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ស្លាក​យីហោ ​ឱសថស្ថាន​ប្រណីត បណ្ដាល​អោយ​បាក់ ហើយ​បាន​បុក​បាក់​រាន​ទេវតា និង​ដើម​ស្វាយ​ឡើង​រលំ​ទើប​រថយន្ត​ អស់​ល្បឿន​លែង​​បន្តដំណើ​ទៅ​មុខ​បាន។ ភ្លាម​ៗ​នោះ ​រថយន្ត​ដែល​ដេញ​មក​ពីក្រោយ​រថយន្ត​បង្ក​នោះ​បាន​ឈប់ ហើយ​មាន​បុរស​ម្នាក់​បាន​ចុះ​ពីលើ​រថយន្ត ​ហើយ​បាន​យក​ដំបង​វាយ​រថយន្ត និង​ម្ចាស់​រថយន្ត​បណ្ដាល​អោយ​បែកក្បាល ហើយ​ខាង​រថយន្ត​ ដែល​ដេញ​ពីក្រោយ​រថយន្ត​នោះ ​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​ទៅ បន្តិច​ក្រោយមក​អ្នក​បើករថយន្ត​ បង្ក​បាន​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ រត់គេច​ខ្លួន​បាត់​ទៅ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក និង​ម៉ូតូ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក ​រាជធានី​ភ្នំពេញ​ដើម្បី​រក្សា​ទុក និង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ចំណែក​ឯ​សព​ជន​រង​គ្រោះ​វិញ ​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ នៅ​ស្រុ​កំណើត​ទៅ​តាម​ប្រពៃណី ៕

រថយន្ត ​២​គ្រឿង​ ដេញ​បុក​គ្នា ជ្រុល​បុក​ម៉ូតូ​ មួយ​គ្រឿង​ ​ស្លាប់​ម្នាក់
រថយន្ត ​២​គ្រឿង​ ដេញ​បុក​គ្នា ជ្រុល​បុក​ម៉ូតូ​ មួយ​គ្រឿង​ ​ស្លាប់​ម្នាក់
រថយន្ត ​២​គ្រឿង​ ដេញ​បុក​គ្នា ជ្រុល​បុក​ម៉ូតូ​ មួយ​គ្រឿង​ ​ស្លាប់​ម្នាក់
រថយន្ត ​២​គ្រឿង​ ដេញ​បុក​គ្នា ជ្រុល​បុក​ម៉ូតូ​ មួយ​គ្រឿង​ ​ស្លាប់​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត