ញាក់សាច់! ចោរជិះឡាន បំបុកទ្វារហាង លើកយកទូ ATM ទៅបាត់ស្រមោល (មានវីដេអូ)

អាមេរិក៖ ជនសង្ស័យ មានគ្នាបីនាក់ ត្រូវបានថតជាប់ដោយកាម៉េរាសុវត្ថិភាព បង្ហាញពីសកម្មភាពជិះរថយន្តបំបុកកញ្ចក់ទ្វារហាងមួយកន្លែង ក្នុងបំណងលួចលុយពីទូ ATM កាលពីថ្ងៃអង្គារទាបភ្លឺ កន្លងទៅថ្មីៗនេះ។

នៅក្នុងវីដេអូនោះ ​ គេឃើញក្រុមចោរធ្វើសកម្មភាព យ៉ាងប្រញាប់ប្រញាល់ បំណងលើកយកទាំងទូ ATM ដាក់ក្នុងគូទឡានទៅតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមចោរនោះ បានឡើងឡានជិះចេញទៅភ្លាមៗ ទំនងខ្លាចមេឃភ្លឺទាន់។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានឲ្យដឹងដែរថា រថយន្តនោះ ត្រូវបានប៉ូលីសរកឃើញ នៅក្នុងទីក្រុង Beaumont រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលក្រុមចោរបានទុកចោល ប៉ុន្តែមិនមានសញ្ញាណាមួយបង្ហាញឲ្យដឹងពី ទូដាក់ប្រាក់ ATM​ និងដានចោរឡើយ។ យ៉ាងណាមិញ ប៉ូលិសជឿជាក់ថា រថយន្តនោះ អាចនឹងត្រូវបានក្រុមចោរ លួចយកពីប្រជាពលរដ្ឋមកផងដែរ៕

ញាក់សាច់! ចោរជិះឡាន បំបុកទ្វារហាង លើកយកទូ ATM ទៅបាត់ស្រមោល (មានវីដេអូ)
ញាក់សាច់! ចោរជិះឡាន បំបុកទ្វារហាង លើកយកទូ ATM ទៅបាត់ស្រមោល (មានវីដេអូ)

វីដេអូខាងក្រោម៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត