សម្តេចតេជោ បង្ហាញរូបសំណាក យាយម៉ៅ ដែលជាកន្លែង ស័ក្តសិទ្ធិ សុំសេចក្តីសុខ

ភ្នំពេញ៖ ប្រជាពលរដ្ឋរួមទាំងភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ ផ្លូវជាតិលេខ៤ ជាពិសេសឆ្លងកាត់កន្លែង “លោកយាយម៉ៅ” នៅពេជ្រនិល តែងតែចុះបន់ស្រន់ សុំសេចក្តីសុខសប្បាយ ក្នុងការធ្វើដំណើរទៅមក និងសុំលាភសសំណាង។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

សម្តេចលើកឡើងបន្តថា លោកយាយម៉ៅ ត្រូវបានចាត់ទុកថា ជាទីសក្ការៈ ដែលពលរដ្ឋមានជំនឿជាយូរ យារណាស់មកហើយ ចំពោះបារមីលោកយាយដែល តែងតែថែរក្សាការពាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ទីនេះទៅតាមបណ្តាខេត្តនានា ជាពិសេសអ្នកធ្វើដំណើរ ឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រ ភាគខាងត្បូង នៃប្រទេសកម្ពុជា។

សម្តេចតេជោបន្តថា ទីសក្ការៈបូជានេះ មិនត្រឹមតែជាកន្លែងគោរពបន់ស្រន់របស់អ្នក ដំណើរនិងទេសចរប៉ុណ្ណោះទេ តែថែមទាំងជាកន្លែងផ្តល់ការងារ និងមុខរបរ ទទួលទានមួយចំនួនដល់ ប្រជាពលរដ្ឋរស់នៅទីនេះឲ្យមាន ជីវភាពរស់នៅល្អប្រសើរទៀតផង ចាប់តាំងពីប្រទេសជាតិយើងមានសុខសន្តិភាព។
សូមជនរួមជាតិធ្វើដំណើរឆ្លងកាត់ ទីនេះមានសុខសុវត្ថិភាព ទាំងអស់គ្នា ហើយសូមបើកបរដោយមាន ប្រុងប្រយ័ត្នគ្រប់ពេលជានិច្ច៕