សម្ពោធដាក់ ឲ្យប្រើប្រាស់ អាគារថ្មី សាលារៀន ផ្នែកសណ្ឋាគារ សាលាបាយក្រុងសៀមរាប

សៀមរាប៖ អាគារថ្មីសាលា សណ្ឋាគារសាលាបាយ ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្រុកកំរៀង ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកJean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ក្លូត កូឡុំប៊ី នាយកកម្មវិធីសាលារៀនសាលាបាយ បានឲ្យដឹងថា ចុងឆ្នាំសិក្សាថ្មីនេះ សិស្សសាលាបាយមានចំនួន ១០៨នាក់ ដែលក្នុងនោះ៧០%ជាសិស្សស្រី នឹងត្រូវបានបញ្ចប់ការសិក្សា ពីសាលាលើមុខជំនាញចំនួន៤ ដែលមានស្រាប់ ដូចជា ផ្នែ ក ភោជនីយដ្ឋាន ធ្វើម្ហូប ការិយាល័យជួរមុខ និងគេហកិច្ច ដែ លក្នុ ងនោះផងដែរ ជំនាញថែសម្ជស្សជាជំនាញទី៥ ដែលទើបតែបានបង្កើតថ្មី មានសិស្សស្រីចំនួន ០៨នាក់ ដែលជំនាញទំាងអស់នេះបាន បង្កភាពងាយស្រួលក្នុងការ បម្រើសេវាកម្មជូនអតិថិជន។

លោកអ៊ិត សំហេង បានសម្តែងនូវការកោតសរសើរ ចំពោះ កា រ ខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកទំាងអស់របស់អង្គការជួយកម្ពុជា ដែលមានស្មារតី ស្រលាញ់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោ យ បានបង្កើតសាលាសណ្ឋាគារសាលាបាយ នេះឡើង ដែលជាការចូលរួម ចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅរំលែកបន្ទុករាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៏ធនធានមនុស្ស ដែលជាកត្តាសំខាន់ បំផុតសម្រាប់ធ្វើការអភិវឌ្ឍន៏សង្គម សេដ្ឋកិច្ចរបស់ប្រទេសជាតិយើង ។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះទស្សនវិស័យ និ ងន យោបាយ អប់រំ របស់សាលាសណ្ឋាគារសាលាបាយ នៃអង្គការជួយកម្ពុជា គឺការអប់រំបណ្តុះបណ្តាលមួយ មា ន លក្ខ ណៈពេញលេញគ្រប់ជ្រុងជ្រោយ ដោយយកចិត្តទុកដាក់លើ ការអភិវឌ្ឍន៏ ការលូត លាស់ គុណសម្បតិ្ត កាយសម្បទា បញ្ញាស្មារតី ចំណេះដឹង សីលធ៌មវិជ្ជាជីវៈ និងជំ នាញ វិជ្ជាជីវៈ ដើម្បីឲ្យពួកគេមានលក្ខណៈសម្បតិ្តរស់នៅ ជាពលរដ្ឋល្អ មានសមត្ថភាពចូលរួម កសាងសង្គម ឆ្ពោះទៅវឌ្ឍនភាព និងសុខសន្តិភាព ។

លោកអ៊ិត សំហេង បានលើកឡើងបន្តថា ពិធីសម្ពោធដាក់ឲ្យ ប្រើ ប្រាស់ សា លារៀនថ្មីនៃអង្គការសាលាបាយនាពេលនេះ ពុំគ្រាន់តែមាន តម្លៃខាងហេ ដ្ឋារចនាសម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលទេ តែវាមានអត្ថន័យ សំខាន់មួយទៀតក្នុងការលើ កកម្ពស់គុណភាពបណ្តុះបណ្តាល ដែលធ្វើឲ្យការសិក្សាកាន់តែមានគុណភាព និង ប្រសិទ្ធ  ភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការកសាង ធនធានមនុស្សនៅក្នុងវិស័យទេសចរណ៏នេះ ៕