ហាង​នំប៉័ង​មួយ​ចែក​នំ​ និង​សម្ភារៈ​សិក្សា​ដល់​កុមារ​ក្រីក្រ​ជាង​១០០០​នាក់​

​ដោយ​មើល​ឃើញ​ពី​តម្រូវការ​ និង​ភាព​ខ្វះខាត​របស់​កុមារ​ក្រីក្រ ហាង​នំ Bread Talk បាន​យក​សម្ភារៈ​សិក្សា​ និង​នំ​មាន​រសជាតិ​ឆ្ងាញ់​ចែក​ជូន​កុមារ​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ចំនួន​១០០០​នាក់​។​

 

​នំ​ដែល​យក​មក​ចែក​កុមារ​នេះ​មាន​ចំនួន ២១០០​នំ កញ្ចប់​សម្ភារៈ​សិក្សា ២១០០​។ ដោយឡែក សារុង​សម្រាប់​ជូន​យាយៗ​ចំនួន​ជាង​៤០​នាក់​ដោយ​ម្នាក់ៗ​ទទួល​សារុង​១ និង​ថវិកា​២០០០០​រៀល​។​

 

ហាង​នំប៉័ង​មួយ​ចែក​នំ​ និង​សម្ភារៈ​សិក្សា​ដល់​កុមារ​ក្រីក្រ​ជាង​១០០០​នាក់​

 

​លោក ងយ ហេង ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា កុមារ​ទាំងនេះ​ជា​កុមារ​ក្រីក្រ​រើស​អេតចាយ​នៅ​កន្លែង​គំនរ​សំរាម​ស្ទឹងមានជ័យ​ដែល​អង្គការ​យក​មក​បណ្ដុះបណ្ដាល​លើ​ភាសា​ និង​កុំព្យូទ័រ​។​

 

​ការចែក​នំ​ និង​សម្ភារៈ​សិក្សា​នេះ ត្រូវ​បាន​អ្នកស្រី ឃុន ស្រី​អូន ជំនួយការ​ហាង​នំ​ខាង​លើ​ ប្រាប់​ Sabay ថា នេះ​ជា​លើក​ទី​២​សម្រាប់​មូលនិធិ​កុមារ​កម្ពុជា​។ កន្លង​មក ហាង​នេះ​ក៏បាន​ចូលរួម​ការងារ​សង្គម​តាម​រយៈ​អំពើ​មនុស្សធម៌​ជាច្រើន​ផង​ដែរ​៕

 

ហាង​នំប៉័ង​មួយ​ចែក​នំ​ និង​សម្ភារៈ​សិក្សា​ដល់​កុមារ​ក្រីក្រ​ជាង​១០០០​នាក់​

 

ហាង​នំប៉័ង​មួយ​ចែក​នំ​ និង​សម្ភារៈ​សិក្សា​ដល់​កុមារ​ក្រីក្រ​ជាង​១០០០​នាក់​

 

ហាង​នំប៉័ង​មួយ​ចែក​នំ​ និង​សម្ភារៈ​សិក្សា​ដល់​កុមារ​ក្រីក្រ​ជាង​១០០០​នាក់​

ហាង​នំប៉័ង​មួយ​ចែក​នំ​ និង​សម្ភារៈ​សិក្សា​ដល់​កុមារ​ក្រីក្រ​ជាង​១០០០​នាក់​

 

​អត្ថបទ​៖ លឹម សុ​នា​