ប្តី​ប្រពន្ធ ​ជនជាតិ​វៀតណាម​ ស្រវឹងស្រា ​បើក​ម៉ូតូ​ បុក​គេ​ហើយ ​រករឿង​គេ​ទៀត

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ ឌុប​ប្រពន្ធ​បាន​បោះពួយ​ម៉ូតូ ​ក្នុង​ស្ថានភាព​ស្រវឹង​យ៉ាង​លឿន ​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​បើក​ក្នុង​ទិស​ដៅ ​បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​រង​របួស​ យ៉ាងដំណំ​ទាំង​សងខាង ។ តែ​អ្វី​ដែល​ជា​រឿង​ហួសចិត្ត​នោះ​ គឺ​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម​នោះ ​បុក​គេ​ហើយ​​ថែម​ទាំងរ​រករឿង​គេ​ទៀត​ មិនតែប៉ុណ្ណោះ​នៅ​ពេល​ត្រូវ​គេ​ដឹក​ដល់​មន្ទីរពេទ្យ​ ដើម្បី​លាង​របួស​ ក៏​មាន​កាយវិការ​ច្រងេងច្រងាង​ និង​រករឿង​បុគ្គលិក​ទេ​ព្យ​ផ្អើល​ពេញ​ពេទ្យ​ទៀត​ផង ។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើត​ឡើង​ កាលពី​វេលា​ម៉ោង​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំណែក ជន​រង​គ្រោះ ម្ខាង​ទៀត ជិះ​មូ​៉​តូ ម៉ាក ហុងដា​សេ​១២៥ សេរី ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-2880 ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម​ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Q-5984 (​មិន​ព្រម​ប្រាប់​ពី​ឈ្មោះ​ទេ​) ឌុ​ប​គ្នា ពី​ជើង​ទៅ​ត្បូង ក្នុង​ស្ថានភាព​ស្រវឹង​រេ​ពេញ​ផ្លូវ ទោះបីជា ​មាន​ឌុ​ប​ប្រពន្ធ​ពីក្រោយ​ក៏​ដោយ លុះដល់​ចំណុច​កើតហេតុ​រេ​ចង្កូត ​ទៅ​បុក​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រីម សេ​១២៥ ពាក់​ស្លាកលេខ​ ភ្នំពេញ 1CI-2880 ដែល​បើក​បញ្ច្រាសទិស​គ្នា ​ដោយ​បុរស​ម្នាក់ បណ្តាល​ឱ្យ​របួស​សងខាង ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​នៅ​កន្លែង​កើតហេតុ​នោះ គឺ​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម​រូប​នោះ​​បុក​គេ​ហើយ​ថែម​ទាំង ​រក​រឿង​គេ​ទៀត​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ចាប់​ឃាត់​ ព្រោងព្រាត រហូត​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ​ហើយ​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាមនោះ ​ក៏​បាន​រក​រឿង​បុគ្គលិក​ពេទ្យ​​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​ជា​ថ្មី​ម្តងទៀត និង​មិន​ឱ្យ​គ្រូពេទ្យ​ ព្យាបាល​របួស​ឡើយ ក្នុង​កាយវិការ​ច្រងេងច្រងាង​រំខាន​ដល់​អ្នក​ដទៃបែប​នេះ​ ក៏​ត្រូវ​បាន​គេ​ទំនាក់ទំនង​ទៅ​ខាង​សមត្ថកិច្ច​ ដើម្បី​មក​ជួយ​អន្តរាគមន៍ ។ ឃើញ​សភាព​មិន​ស្រួល ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម​ទាំង​២​នាក់​នោះ ​ក៏​បាន​គេចខ្លួន​ទៅ​ហៅ​ម៉ូតូឌុប​ ជិះ​ចាកចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ ម៉ូតូ​ទាំង​២​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ជា​បណ្ដោះអាសន្ន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ប្តី​ប្រពន្ធ ​ជនជាតិ​វៀតណាម​ ស្រវឹងស្រា ​បើក​ម៉ូតូ​ បុក​គេ​ហើយ ​រករឿង​គេ​ទៀត
ប្តី​ប្រពន្ធ ​ជនជាតិ​វៀតណាម​ ស្រវឹងស្រា ​បើក​ម៉ូតូ​ បុក​គេ​ហើយ ​រករឿង​គេ​ទៀត
ប្តី​ប្រពន្ធ ​ជនជាតិ​វៀតណាម​ ស្រវឹងស្រា ​បើក​ម៉ូតូ​ បុក​គេ​ហើយ ​រករឿង​គេ​ទៀត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត