បទសម្ភាសន៍​អំពី​អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​អាជ្ញាធរ​ខេត្ត​កោះកុង​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ និង​អង្គការ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត បាន​ចុះ​ជួប​ប្រធាន​តុលាការ​ខេត្ត​កោះកុង អភិបាល​ខេត្ត និង​ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ជំរុញ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន ៤​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

មុន​ជួប​ស្ថាប័ន​ទាំង​បី​នេះ​មួយ​ថ្ងៃ ពួក​គេ​បាន​ចុះ​ជួប​សួរ​សុខ​ទុក្ខ​សកម្មជន​ទាំង ៤​នាក់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត។ តើ​លទ្ធផល​នៃ​ជំនួប​នេះ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​ការ​ដោះ​លែង​សកម្មជន​បរិស្ថាន​ទាំង​នោះ?

សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង ៤​រូប មាន​ដូចជា តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក វ៉ែន វ៉ន រស់នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ត្រូវ​តុលាការ​ចោទ​ប្រកាន់​ចំនួន ២​បទ​ចោទ គឺ​ទាក់ទង​នឹង​ការ​ប្រមូល​អនុផលព្រៃ​ឈើ និង​ការ​បំបាត់​វត្ថុ​តាង។ រីឯ​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ខណៈ​ពួក​គេ​ចុះ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បុទុមសាគរ ដើម្បី​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន

សូម​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី អ្នកស្រី ខែ សុណង ជាមួយ លោក សួន ប៊ុនស័ក្តិ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ពី​បញ្ហា​នេះ​ដូច​ត​ទៅ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។