​អាហារ​ឆៅ គួរ​ទទួល​ទាន​បែបណា​?

​អាហារ​ឆៅ គួរ​ទទួល​ទាន​បែបណា​?

​តើ​បន្លែ និង​ផ្លែឈើ មាន​សារៈប្រយោជន៍​អ្វីខ្លះ​?

​បន្លែ និង​ផ្លែឈើ ៖
-​    ​អាច​ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា​
-​    ​កាត់បន្ថយ​ជំងឺមហារីក​
-​    ​បង្កើត​ថាមពល​រាងកាយ​
-​    ​ពង្រឹង​ការរំលាយ​អាហារ​
-​    ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ នៅក្នុង​ឈាម​
-​    ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​
-​    ​សម្រក​ទម្ងន់​
-​    ​ទប់ស្កាត់​ជំងឺ​លើសឈាម ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម​។​

​មនុស្ស​គ្រប់គ្នា​ដឹងថា ការ​ទទួលទាន​ផ្លែឈើ និង​បន្លែ​ឆៅ ពិតជា​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ ពួកគេ​ក៏​មាន​ចម្ងល់​ផងដែរ​ថា តើ​គួរ​ញ៉ាំ​របៀប​ណា ទើប​ល្អ ចំពោះ​សុខភាព ពីព្រោះ ការ​ញ៉ាំ​ឆៅ​បែបនេះ អាច​នឹង​ប៉ះពាល់ ដល់​សុខភាព​ច្រើនណាស់ ដូចជា កើត​មេរោគ បាក់តេរី និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដំបូង​គេ គឺ​ការលាង​សម្អាត ឲ្យបាន​ស្អាតល្អ​។ បន្ទាប់មក អ្នក​ត្រូវ​ប្រាកដថា អាហារ​ឆៅ​របស់​អ្នក មិន​ត្រូវ​បាន​ចម្អិន ក្នុង​សីតុណ្ហភាព​លើសពី ៤៦ អង្សារ​សេ​នោះទេ​។​

​មាន​វិធីសាស្ត្រ​ជាច្រើន ដែល​អ្នក​អាច​ញ៉ាំ​ឆៅ​បាន ដូចជា ៖
-​    ​ញ៉ាំ​ផ្ទាល់​តែម្តង​
-​    ​ក្រឡុក​បញ្ចូល​គ្នា​
-​    ​កៀប​យក​តែ​ទឹក​
-​    ​ហាល​ឲ្យ​ស្ងួត​ទើប​ញ៉ាំ​
-​    ​ចំហុយ ...៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។