​Madonna ដៀល​​អ្នក​បង្ហាត់​ដែល​​លួច​ឡើង​គ្រែ​ជា​មួយ​មិត្ត​ប្រុស​​ខ្លួន​នៅ​មុខ​ Fan ២ម៉ឺន​នាក់

តារា​ចម្រៀង​ប៉ុប​​​​ Madonna បាន​ដៀល​​អ្នក​បង្ហាត់​ជនជាតិ​ហ្វីលីពីន​របស់​​ខ្លួន​​​មួយ​រូប​ ដោយ​បាន​និយាយ​ថា​អ្នក​បង្ហាត់​រូប​នោះ​​​លួច​ឡើង​គ្រែ​ជា​មួយ​មិត្ត​ប្រុស​នាង។

 

​Madonna ដៀល​​អ្នក​បង្ហាត់​ដែល​​លួច​ឡើង​គ្រែ​ជា​មួយ​មិត្ត​ប្រុស​​ខ្លួន​នៅ​មុខ​ Fan ២ម៉ឺន​នាក់

 

​​​​​​​​​​តារា​ស្រី​វ័យ​៥៧​ឆ្នាំ​រូប​នេះ​ បាន​និយាយ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​​២ម៉ឺន​នាក់​​អំឡុង​ពេល​ប្រគំ​តន្ត្រី​ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​ដូច​នេះ​ថា​៖ “ខ្ញុំ​ធ្លាប់​មាន​អ្នក​បង្ហាត់​សញ្ជាតិ​ហ្វីលីពីន​មួយ​រូប​ ដែល​មាន​សម្រស់​ស្រស់​ស្អាត។ នាង​ពិត​ជា​ល្អ​អស្ចារ្យ​ និង​មាន​ទេព​កោសល្យ​​ជា​អ្នក​បង្ហាត់។ ប៉ុន្តែ​ នាង​បាន​ឡើង​គ្រែ​ជា​មួយ​មិត្ត​ប្រុស​របស់​ខ្ញុំ​ ហេតុ​នេះ​​​ខ្ញុំ​ក៏​បញ្ឈប់​នាង​ភ្លាម”។

 

ម្ចាស់​បទ​ “Like A Virgin” ​​បាន​បន្ថែម​ថា​ ក្នុង​ករណី​នេះ​​វា​​មិន​មែន​​ជា​ការ​បញ្ចប់​​ដ៏​រីករាយ​មួយ​ ហើយ​​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ហាក់​ដូច​ជា​បរាជ័យ​បន្តិច​​ចំពោះ​រឿង​រាវ​ស្នេហា។

 

គួរ​រំលឹក​ថា ​តារា​​ចម្រៀង​ស្រី​ជើង​ចាស់​រូប​នេះ​​បាន​ជាប់​ជំពាក់ជំពិន​ប្រយុទ្ធ​​​​ត​ទល់​ជា​មួយ​អតីត​ស្វាមី​ Guy Ritchie បន្ទាប់​ពី​កូន​ប្រុស​វ័យ​១៥​ឆ្នាំ​របស់​ខ្លួន​​​បាន​ផ្គើន​នឹង​បញ្ជា​តុលាការ​ ដោយ​បាន​ត្រឡប់​ទៅ​កាន់​ទីក្រុង​ញ៉ូវយក​ដើម្បី​ជួប​ឪពុក​របស់​គេ៕​​​​​​​​​​​​​

 

ចុច​អាន៖ សង្សារ ZAYN នាង Gigi សម្ញែង​ក្បាល​សុដន់​​កណ្ដាល​វាល

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ lollipop​​​​​​​​​​​​​​​​