ឃាតកម្ម ​វាយ​សម្លាប់​កូនក្រមុំ ​នៅ​ថ្ងៃ​ចូល​រោងការ ​ឃាត.ក ​ជា​កូន​កំលោះ

ខេត្តក្រចេះ​ ៖ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ និង​ស្រុក​ស្នួល ក្រោម​ការ​ចង្អុលបង្ហាញ ​ពីសំណាក់​លោក​ឧត្តមសេនីយ៍​ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​បញ្ជា​ដោយ លោក​ ចាន់ សុ​គី​ម អធិការ​នគរបាល​ស្រុក ​​​បើក​ប្រ​តិ​បត្តិ​​កា​ស្រាវជ្រាវ​​អស់​រយៈពេលជាង​១០​ម៉ោង​ ក្រោយ​កើតហេតុ ទើប​បំបែកសំណុំរឿងករណី​អំពើឃាតកម្ម​វាយ​សម្លាប់ កូនក្រមុំ​នៅ​ថ្ងៃ​ចូល​រោងការ ​ឈាន​​​ទៅ​​​ចាប់​​​ឃាត​.​កដៃ​ដល់​ គឺជា​កូន​កំលោះ ។​

លំនៅ​ឋាន​មួយ​ដែល​មាន ​រៀប​ពិធី​មង្គលការ​ប្រព្រឹត្ត​ទៅ​ បាន​មួយ​ល្ងាច​នៃ​ថ្ងៃ​សូត្រ​មន្ត ក្រុង​ពលី របស់​គ្រួសារ​កូនក្រមុំ​បាន​បន្លឺ​មេក្រូ​យ៉ាង​ទ្រហឹង​ អ៊ឺ​ង​កង​ នៅ​កណ្តាល​ភូមិ ក្នុង​ភូមិមា​ក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បាន​ប្រែ​ក្លាយទៅជា​ផ្ទះ​ធ្វើ​ពិធី​បុណ្យ សពចាក់​មេក្រូស្មូត​ទៅ​វិញ បន្ទាប់​កូនក្រមុំ​ត្រូវ​បាន​​វាយ​​​សម្លាប់​​នៅ​កណ្តាល​វាលស្រែ​ខាងក្រោយផ្ទះ កាល​ពី​​​វេលា​រំលង​អធ្រាត្រ​នៃ​ថ្ងៃ​ចូល​រោងការ ​។

​​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ ថ្ងៃ​ការ​ក្លាយទៅជា​ថ្ងៃ​កម្ម ក៍ដោយ​សារ​តែ​កូន​កំលោះ ​មិន​ស្រឡាញ់​ពេញចិត្ត​នឹង​​កូនក្រមុំ​ និង​ចោទប្រកាន់​នាង​ថា ជា​មនុស្ស​មាន​ប្រ​វត្តិ​មិនល្អ​ ជាង​នេះ​ទៅ​ទៀត គឺ​រូបគេ​តែងតែ​ទទួល​ការ​គំរាម​ពី​ឪ​ពុក​ម្តាយ​របស់​កូនក្រមុំ​ បង្ខំ​ឲ្យ​រៀប​ការ ទើប​រូបគេ​មិន​ដាច់​ចិត្ត​ ធ្វើ​អត្តឃាត​ខ្លួនឯង បែ​រជា​ដាច់​ចិត្ត​សម្លាប់​កូនក្រមុំ​ទៅ​វិញ។ នេះបើ​តាម​ចម្លើយ​សារភាព នៅ​ចំពោះ​មុខ​​សមត្ថកិច្ច​របស់​ជន​ដៃដល់ ​​​ជា​កូន​​កំលោះ​ឈ្មោះ ឡើ​ត ឆើត ហៅ​ផេះ អាយុ​២០​ឆ្នាំ ​។​

លោកអធិការ​នគរបាល​បាន​​បន្ត​​ថា នារី​រង​គ្រោះជា​កូនក្រមុំ​ ឈ្មោះ ម៉ុ​ន ញឹ​ប ហៅ​ក្តឹប អាយុ​១៩​ឆ្នាំ ត្រូវ​ជន​ដៃដល់​ប្រដាប់​ដោយ​ព្រនុង​ប្រវែង​កន្លះ​​ម៉ែត្រ​​ វាយ​និង​យក​​ក្រ​មា​រឹត​.​កសម្លាប់ នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ ​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ ខ​ណៈដែល​នារី​រង​គ្រោះ​​ ដើរទៅ​ងូតទឹក​​អូរជាមួយ​​ជន​ដៃដល់ ​ជា​កូន​​កំលោះ​ពេលយប់​ ក្រោយ​ពី​ពិធី​សូត្រ​មន្ត​ចូល​រោង​ចប់ ។

លោក​វរសេនីយ៍ទោ បាន​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​របស់​ជន​ដៃដល់​ គឺ​​​គេ​​​បាន​រៀបចំ​គម្រោង​ការ​សម្លាប់​នារី​រង​គ្រោះ ដោយ​សម្ភារ ​រួម​មាន ​ពិល ​ដែក ព្រនុង និង​ក្រ​មារឹត​.​ក​ ។ ហើយ​ក្នុង​សកម្មភាព​វាយ​សម្លាប់ ក៏​មានការ​ប្រវាយ​ប្រតប់​គ្នា​ដោយ​ជ​ន​ដៃ​ដល់​ ក៏​ត្រូវ​ដួលសន្លប់​ ។​

លោក​ថា ផែនការ​របស់​ជនសង្ស័យ​ ក្រោយ​ពី​វាយ​សម្លាប់​នារី​រង​គ្រោះ​ឲ្យ​ស្លាប់​​រួច​ និង​បំ​ភ័ន្ត​​រូបភាព​ថា ពួក​គេ​ត្រូវ​គេ​លួច​កាប់សម្លាប់​ ។ តែ​ក្រោយ​ពី​ចុះ​តាមដាន​ស្រាវជ្រាវ ស៊ើបអង្កេត​នៅ​កន្លែង​កើតហេតុ នគរបាល​បាន​កំណត់​ថា ករណី​នេះ​គឺ​ផ្តើម​ចេញ​ដោយជន​ដៃដល់​ ជា​កូន​​កំលោះ​​​ទើប​​​ចាប់​​ឃាត់​ខ្លួន​តែ​ម្តង ​។

​នៅ​​ចំពោះ​មុខ​សមត្ថកិច្ច ​​ជន​​សង្ស័យ​បាន​​​​សារភាព​​ថា គេ​ពិតជា​បាន​សម្លាប់​នារី​រងគ្រោះ ជា​កូនក្រមុំ​ប្រាកដ​មែន​ ​ព្រោះ​គេ​មិន​ស្រឡាញ់​ពេញចិត្ត ដោយ​ចោទ​កូនក្រមុំ​​ថា ជា មនុស្ស​មាន​ប្រ​វត្ត​មិនល្អ ម្យ៉ាងទៀត ​ឪ​ពុក​ម្តាយ​ខាង​កូនក្រមុំ​គំរាម​ថា ​នឹង​​ប្តឹង​ឲ្យ​​​សង​​សំណង បើ​រូបគេ​ផ្តាច់​ពាក្យ​មិន​រៀប​ការ ​។ ជន​នេះ​ឆ្លើយ​ទៀត​ថា កន្លង​មក ​រូបគេ​ចង់​ធ្វើ​អត្តឃាតសម្លាប់​ខ្លួន​តែ​មិន​ដាច់​ចិត្ត ដោយសារ​អាណិត​ឪ​ពុក​ម្តាយ​ដែល​ក្រីក្រ​ ។ ទើប​រូបគេ​បែកគំនិតសម្លាប់​កូនក្រមុំ​ដើម្បី​បំបិទមាត់​តែ​ម្តង ​នៅ​ពេល​​ឱកាស​ផ្តល់​ឲ្យ ​។

ក្រោយ​​​ឃាត់ខ្លួន​​​រយៈ​ពេល​១​ថ្ងៃ​ ជន​​ដៃដល់​ត្រូវ​បាន​នគរបាល​​​​ កសាង​សំណុំ​រឿង ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ នៅ​ថ្ងៃ​ទី​២៨ កុ​ម្ភៈ ​៕

ឃាតកម្ម ​វាយ​សម្លាប់​កូនក្រមុំ ​នៅ​ថ្ងៃ​ចូល​រោងការ ​ឃាត.ក ​ជា​កូន​កំលោះ
ឃាតកម្ម ​វាយ​សម្លាប់​កូនក្រមុំ ​នៅ​ថ្ងៃ​ចូល​រោងការ ​ឃាត.ក ​ជា​កូន​កំលោះ
ឃាតកម្ម ​វាយ​សម្លាប់​កូនក្រមុំ ​នៅ​ថ្ងៃ​ចូល​រោងការ ​ឃាត.ក ​ជា​កូន​កំលោះ
ឃាតកម្ម ​វាយ​សម្លាប់​កូនក្រមុំ ​នៅ​ថ្ងៃ​ចូល​រោងការ ​ឃាត.ក ​ជា​កូន​កំលោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត