ស្នេហា ៖ អាយុ​ប៉ុន្មាន ទើប​គួរ​រៀបការ​?

ស្នេហា ៖ អាយុ​ប៉ុន្មាន ទើប​គួរ​រៀបការ​?

​អាពាហ៍ពិពាហ៍ អាច​ជា​អ្នក​កំណត់​ជោគវាសនា និង​ឆាកជីវិត​របស់​អ្នក ដូច្នេះ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន ក្នុង​ជ្រើសរើស​គូស្រករ​។​

​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ចូលចិត្ត​ឲ្យ​កូន​ឆាប់​រៀបការ ជាពិសេស កូនស្រី​។ ចុះ​អ្នក​វិញ បើ​ដល់​អាយុ ៣០ ឆ្នាំ​ហើយ នៅ​មិន​មាន​គេ​ចូល​ស្តី​ទៀត អញ្ចឹង តើ​អ្នក​គួរ​ឆាប់​រៀបការ ឬក៏​បន្តដំណើរ​ជីវិត​ទៅ​មុខ​ទៀត ដោយ​របៀប​នេះ​ទៀត​?

​ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិតថា ជា​មនុស្ស​ប្រុស​ក្តី ជា​មនុស្ស​ស្រី​ក្តី អ្នក​កុំ​ទាន់​ជ្រួលច្របល់ ចំពោះ​ពាក្យ​អ្នក​ដ៏​ទៃ ដែល​គេ​អាច​និយាយថា “​អ្នក​ជ្រេ​បន្តិច​ហើយ​! អ្នក​គ្មាន​មនុស្ស​ស្រឡាញ់​! អ្នក​មិន​ល្អ ទើប​គេ​មិន​យក​!”​។

​ជា​ការពិត អ្នក​មិន​ទាន់​រៀបការ អាច​បណ្តាលមកពី មិន​មាន​អ្នក​ស្រឡាញ់ ឬ​មក​ពី​អ្នក មិនទាន់​ចង់បាន​គូស្រករ​។​

​ការ​រៀបការ ជា​ការរស់នៅ ជាមួយនឹង​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​ជា​មនុស្ស​ដែល​ស្រឡាញ់​យើង អញ្ចឹង បើ​រៀបការ ក៏​ព្រោះ​ខ្លាច​គេ​ថា នៅ​ជ្រេ ឬ​អាយុ​ចាស់ តើ​អ្នក​រៀប​ការធ្វើ​អ្វី​? ទោះបីជា​រៀបកា​រហើយ ក៏​អ្នក​មិន​ប្រាកដ​ថា រស់នៅ​សុខ​នឹង​គ្នា​ដែរ ពី​ព្រោះ​អ្នក​រៀបការ ដោយសារ​តែ​ខ្លាច​គេ​ថា ក្រមុំ ឬ​កម្លោះ​សៅកែ មិន​មែន​ដោយ​សេចក្តីស្រឡាញ់​ឡើយ​។​

​តាម​មតិ​ខ្ញុំ ដូច​ពាក្យចាស់​ពោល​អញ្ចឹង គូ​ព្រេង មិន​ព្រាត់​នោះទេ​។ អញ្ចឹង កុំ​ទាន់​ប្រញាប់​រៀបការ ដោយ​មិន​មាន ក្តីស្រឡាញ់​ពិតប្រាកដ​អី ពី​ព្រោះ​ថ្ងៃ​ណាមួយ អ្នក​គង់តែ​នឹង​បែក​គ្នា​នោះទេ មាន​តែ​ក្តីស្រឡាញ់​ពិតប្រាកដ​ទេ ដែល​អាច​ជួយ​ឲ្យ​អ្នក នៅ​ជាមួយគ្នា​បានយូរ​។

អញ្ចឹង​ អ្នកសម្រេចចិត្តខ្លួនឯងទៅ ថាតើ គួររៀបការនៅអាយុប៉ុន្មាន?

​អត្ថបទ​មិត្ត​អ្នកអាន ៖ អ្នកស្រី ងួន ណាវី​
​ចង់​ចែករំលែក​អត្ថបទ ឬ​បទ​ពិសោធន៍​ជីវិត​របស់​អ្នក សូម​ទាក់ទង​មកកាន់
[email protected]

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។