រដ្ឋមន្រ្តីអប់រំ៖ កតញ្ញូ ការដឹងគុណ ជាករណីយកិច្ចខាង​​គំនិត​ រីឯការសងគុណវិញ​ជាករណីយកិច្ច​ខាង​រាងកាយ ​

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា លោក ហង់ ជួនណារ៉ុន នៅព្រឹកថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៦ បានថ្លែងថា កតញ្ញូ ការដឹងគុណ គឺជាករណីយកិច្ចខាងគំនិត រីឯ ការសងគុណវិញ គឺជាករណីយកិច្ចខាងរាងកាយ ក្នុងន័យនេះលោកសំដៅ ឲ្យយុវជនទាំងអស់ដឹងគុណ មាតាបិតា ។
 
លោកបានថ្លែងបែបនេះ ក្នុងពិធីបុណ្យកតញ្ញូ ថ្លែងអំណរគុណ និងប្រសិទ្ធពរជ័យជូនមាតាបិតា ឆ្នាំ២០១៦ ដែលប្រារព្ធ នៅសមាគមអ៊ីគ័នតាវកម្ពុជា ក្នុងគោលបំណង ចង់ឲ្យកូនចៅជំនាន់ក្រោយ ដឹងគុណយ៉ាងក្រៃលែង របស់មាតាបិតា ដែលបានចិញ្ចឹមបីបាច់ តាំងពីតូចរហូតដល់ធំ។  លើសពីនេះទៅទៀត ត្រូវតែចេះតបស្នងគុណ ដល់លោកទាំងពីរ ដោយមិនមានភាពខ្មាស់អៀន និងមានការធុញទ្រាន់ឡើយ។

យោងតាមបណ្តាញសង្គម ហ្វេសប៊ុក របស់ក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានលើកឡើងថា ការដឹងគុណ និង ការតបស្នងសងគុណ ដល់លោកទាំងពីរ ពិតជាមានសារៈសំខាន់ ចំពោះមនុស្សគ្រប់រូប ដែលជាអ្នក ស្នងឬស្សី។

លោកបន្តថា "កតញ្ញូ ការដឹងគុណ គឺជាករណីយកិច្ចខាងគំនិត ដែលកូនៗគ្រប់រូបចាំបាច់ត្រូវចងចាំពិចារណា និងនឹកដល់ឧបការគុណដល់មាតាបិតាទាំងអស់ ដែលលោកទាំងពីរបានខិតខំថែទាំ និងចិញ្ចឹមបីបាច់ថែរក្សាតាំងពីនៅក្នុងផ្ទៃម្ដាយមក។ ដោយឡែក ការសងគុណវិញ គឺជាករណីយកិច្ចខាងរាងកាយ ដោយកាយវិការគោរពប្រតិបត្តិ និងបម្រើមាតាបិតាគ្រប់យ៉ាង ដោយមិនខ្មាសអៀន មិនធុញទ្រាន់"៕