កូន​ទី​១​មិនទាន់​ចេះ​ដើរ​ស្រួល​ផង​ ប្រពន្ធ Jay Chou ចង់​បាន​កូន​១​ទៀត

តារា​តៃវ៉ាន់ Hannah Quinlivan បាន​ផ្ដល់​កំណើត​កូន​​ស្រី​ទី​១​ឈ្មោះ​ថា Hathaway កាល​ពី​ថ្ងៃ​ទី ១០ ខែ​កក្កដា បន្ទាប់​បី​រៀបការ​ជាមួយ​តារា​ល្បី Jay Chou ។ បើ​គិត​មក​​កូន​មក​ដល់​ពេល​នេះ Hathaway ទើប​មាន​អាយុ​ជិត​៨​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ម្ដាយ​របស់​គេ​បាន​​កូន​១​ទៀត​ទៅ​ហើយ។

 

កូន​ទី​១​មិនទាន់​ចេះ​ដើរ​ស្រួល​ផង​ ប្រពន្ធ Jay Chou ចង់​បាន​កូន​១​ទៀត

 

កាល​ពី​ដើម​សប្ដាហ៍ Hannah បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា​៖ “ចង់​ព្យាយាម​វា​ម្ដង​ទៀត នៅ​ពេល​ដែល​​ពោះ​ធំ​នៅ​ពេល​ក្រោយ”។ មួយ​ឃ្លា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គិត​ថា​នាង​ចង់​បាន​កូន​មួយ​ទៀត។ អ្នក​លេង​អ៊ីនធឺណិត​​បាន​ចូល​ទៅ​ comment ថា​ នាង​គួរ​តែ​ព្យាយាម​តាម​យក​កូន​ប្រុស​ម្ដង។

 

ចំពោះ​ឈ្មោះ​កូន​ស្រី​ទី​១ប្ដី​ប្រពន្ធ​មួយ​នេះ មិន​បាន​ដាក់​ឈ្មោះ​ជា​ភាសា​ចិន​ទេ ដោយ​ពេញ​ចិត្ត​ភាសា​អង់គ្លេស Hathaway ដែល​គេ​ជឿ​ថា អ្នក​ទាំង​ពីរ​​យក​ឈ្មោះ​តាម​តារា​ហូលីវូដ Anne Hathaway។ Hannah (Quinlivan) + thaw (melt) + Jay (Jay Chou) = Hathaway បាន​ន័យ​ថា Hannah ​ធ្វើ​ឱ្យ Jay មាន​ភាព​កក់​ក្ដៅ៕

 

កូន​ទី​១​មិនទាន់​ចេះ​ដើរ​ស្រួល​ផង​ ប្រពន្ធ Jay Chou ចង់​បាន​កូន​១​ទៀត

 

ចុចអាន៖Jay Chou​ ត្រៀម​បើក​ហាង​កាហ្វេ​ឱ្យ​ភរិយា​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asian-enews-portal