តារា​សម្ដែង​​វ័យ​១៨​ឆ្នាំ​​ម្នាក់​សប្បាយ​ចិត្ត​​ខ្លាំង​ ក្រោយ​វះ​កាត់​បង្រួម​ដើមទ្រូង​

នាង​ Ariel Winter តួ​ស្រី​មួយ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ដ៏​ល្បី​​មួយ​របស់​សហរដ្ឋអាមេរិក​ “Modern Family” ​បាន​និយាយ​ថា​​មាន​អារម្មណ៍​​រីករាយ​ជាង​មុន ​បន្ទាប់​ពី​វះ​កាត់​បង្រួម​ដើម​ទ្រូង​រួច។

 

តារា​សម្ដែង​​វ័យ​១៨​ឆ្នាំ​​ម្នាក់​សប្បាយ​ចិត្ត​​ខ្លាំង​ ក្រោយ​វះ​កាត់​បង្រួម​ដើមទ្រូង​

 រូបភាព​មុន​វះកាត់​បង្រួមដើមទ្រូង

 

គួរ​រំលឹក​ថា ​តារា​ស្រី​វ័យ​១៨​ឆ្នាំ​រូប​នេះ​បាន​សម្រេច​ចិត្ត​វះកាត់បង្រួម​​ដើម​ទ្រូង​កាល​ពី​ឆ្នាំ​ទៅ​ ដោយ​សារ​ដើម​ទ្រូង​ទំហំ​​ដ៏​ធំ​របស់​នាង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ផ្នែក​ស្មារតី​របស់​នាង។ ​កាល​ថ្មី​ៗ​នេះ​ដែរ​ នាង​បាន​ប្រាប់​​ពី​មូលហេតុ​​ពី​ក្រោយ​​ថា​ ៖ “​វា​មិន​មែន​ដោយ​សារ​តែ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​រូបរាង​​របស់​ខ្លួន​នោះ​ទេ។”

 

“ការ​ទ្រ​នូវ​ទម្ងន់​ដ៏​ធ្ងន់​មួយ​លើ​ដង​ខ្លួន​បាន​ប៉ះពាល់​ដល់​​ផ្លូវ​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​មិន​ស្រួល​ ហើយ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ។ ខ្ញុំ​បាន​សម្រេច​វះកាត់​ ព្រោះ​តែ​​ធ្វើ​តាម​អារម្មណ៍​ មិន​មែន​​ដោយ​សារ​ការ​គិត​របស់​អ្នក​ដទៃ​ឡើយ”។

 

តារា​សម្ដែង​​វ័យ​១៨​ឆ្នាំ​​ម្នាក់​សប្បាយ​ចិត្ត​​ខ្លាំង​ ក្រោយ​វះ​កាត់​បង្រួម​ដើមទ្រូង​

 

នាង​បាន​​បន្ថែម​​ទៀត​ថា៖ “​បន្ទាប់​ពី​វះកាត់​រួច​ ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ស្មារតី​កាន់​តែ​ប្រសើរ។ ចំណែក​ខ្នង​និង​ស្មា​របស់​ខ្ញុំ​ក៏​មិន​ឈឺ​ដូច​មុន​ទៀត​ដែរ”៕​​​​​​​​​​

 

ចុច​អាន៖ ​Madonna ដៀល​​អ្នក​បង្ហាត់​ដែល​​លួច​ឡើង​គ្រែ​ជា​មួយ​មិត្ត​ប្រុស​​ខ្លួន​នៅ​មុខ​ Fan ២ម៉ឺន​នាក់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ nzherald​​​​​​​​​​​​​​​​