សាលា​រាជធានីគ្រោង​ពង្រីក​ផ្លូវជាតិ​លេខ៤ និងសង់​ស្ពាន​អាកាសសម្រាប់​ថ្មើរជើង

រូបភាពពីហ្វេសប៊ុកលោក ប៉ា សុជាតិវង្សនៅក្នុង​ឆ្នាំ២០១៦នេះ សាលា​រាជធានី​ភ្នំពេញ គ្រោង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ៤ និង​សង់ស្ពាន​អាកាស​សម្រាប់​ថ្មើរជើង​ឆ្លងកាត់​ពីលើ​ផងដែរ។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោកប៉ា​សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ។
 
គម្រោង​ស្ថាបនា​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ៤នេះ គឺ​ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់​ផ្លូវ​ទំនប់​កប់​ស្រូវ។ គម្រោង​នេះ នឹង​ពង្រីក​ជា៨គន្លង​សម្រាប់​រថយន្ត និង​ទោចក្រយានយន្ត ធ្វើដំណើរ​ទៅមក។ នេះ​បើ​ផ្អែក​តាម​ហ្វេ​ស​ប៊ុ​ក​របស់​លោក ប៉ា​ សុជាតិ​វង្ស ដែល​សរសេរ​បន្ថែម​យ៉ាង​នេះ​ថា៖«គម្រោង​នឹង​ស្ថាបនា​ផ្លូវ​សម្រាប់៣ខ្សែ​រថយន្ត​ទៅ ៣ខ្សែ​រថយន្ត​មក និង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត១ខ្សែ​ទៅ ១ខ្សែ​មក​សងខាង ព្រមទាំង​ដាក់លូ​ប្រអប់ និង​លូ​ចំហ​សងខាង និង​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា២»។

សាលា​រាជធានី​ភ្នំពេញ ក៏​គ្រោង​សង់ស្ពាន​អាកាស​សម្រាប់​ថ្មើរជើង​ឆ្លងកាត់​ពីលើ​ផងដែរ ដើម្បី​សម្រួល​សុវត្ថិភាព​ធ្វើដំណើរ របស់​អាជីវករ​នៅ​ផ្សារ​ជម្ពូ​វ័​ន្ត ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស នៅ​តំបន់​នោះ។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗតាម​​ទូរ​សព្ទ​ថា សាលា​រាជធានី​ភ្នំពេញ នៅ​មិនទាន់​កំណត់ពេល​ជាក់លាក់ នៃ​ការបើក​ការដ្ឋាន​សាងសង់​នៅឡើយ​ទេ ព្រោះ​ស្ថិតនៅ​ក្នុងដំណាក់កាល​លើក​គម្រោង និង​ត្រូវធ្វើ​ការសិក្សា​បន្តទៀត៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​