៧ ចំណុច​ធ្វើ​ឲ្យ​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍​រីករាយ​

Doliprane TVC

​មុនពេល​រៀបការ​មាន​បុគ្គល​ជាច្រើន​បាន​ចំណាយពេល​ច្រើន​ដើម្បី​គម្រោង​រៀបចំ​អាពាហ៍ពិពាហ៍ ។ ការ​ខំ​គិតពី​ការរៀបចំ​អាពាហ៍ពិពាហ៍​ពិតជា​សំខាន់​ប៉ុន្តែ​អ្នក​ក៏​គួរ​គិត​ដែរ​ថា តើ​នៅពេល​ក្រោយ​រៀបការអ្នក​គួរ​ធ្វើ​អ្វី​បន្តទៀត ? អ្វីដែល​អ្នក​គួរ​គិត​គឺសុភមង្គល​នៅក្រោយ​ថ្ងៃ​រៀបការ​ទៅវិញ​នោះទេ ។

១-​ការ​ណាត់​ជួបគ្នា​

៧ ចំណុច​ធ្វើ​ឲ្យ​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍​រីករាយ​

​បើទោះជា​អ្នក​រៀបការ​ហើយ​ក្តី​អ្នក​គួរ​ណាត់​ជួបគ្នា​នៅ​ខាងក្រៅ​ខ្លះ ។ មានន័យថា​អ្នកគួរ​ចេញទៅ​ក្រៅ​ជា​រៀងរាល់ថ្ងៃ​នោះដែរអ្នក​អាច​ជ្រើសរើស​ថ្ងៃ​ណាមួយ​ទៅ​ភោជនីយដ្ឋានណាមួយ​ដើម្បី​រំឭក​អារម្មណ៍រ​មែន​ទិ​ក​រំឭក​អនុស្សាវរីយ៍​ចាស់ៗ​ជាមួយគ្នា ។ អ្នក​អាច​នាំគ្នាទៅ​មើល​ថ្ងៃ​ហៀ​ប​លិច​ពីរ​នាក់​និយាយ​លេង​ជាមួយគ្នា​រហូតដល់​ងងុយ​គេង​ក៏បាន ។ អ្នក​គួរឆ្លៀត​រៀបចំ​ការដើរ​លេង​និង​ណាត់​ជួបគ្នា​បែបនេះ​ឱ្យបាន​យ៉ាងហោចណាស់ ១ ខែម្តង​និង ព្យាយាម​ជ្រើស​រក​កន្លែង​ផ្សេងៗ​ប្លែកៗ​ដើម្បី​ឱ្យមាន​មនោសញ្ចេតនា​អ្នក​នៅរស់​រវើក ។​

២-​បើ​អ្នក​ចង់បាន​ពេលវេលា​សំខាន់​អ្នក​គួរ​រៀប​គម្រោង​
​អ្នក​ត្រូវ​កត់ត្រា​ក្នុង​ប្រតិទិន​ដូចជា​ថ្ងៃ​ខួបកំណើត​និង​ខួបអាពាហ៍ពិពាហ៍​ជាដើម ។ នៅ​រៀងរាល់ថ្ងៃ​ចន្ទ អ្នក​គួរ​គិត​រៀប​គម្រោង​សម្រាប់​ចុង​សបា្តហ៍​ដូចជា​ទៅ​ចូលរួម​ពិធី​ប្រគំ​តន្ត្រី និង​ព្រឹត្តិការណ៍​ផ្សេងៗ ។

៣-​ទៅណា​ទៅ​ជាមួយគ្នា​
​ចំណុច​សំខាន់​នៅក្រោយ​អាពាហ៍ពិពាហ៍​គឺ​អ្វីដែល​អ្នក​ទាំងពីរ​គួរតែ​នៅ​ជិតគ្នា​ដើរ​កម្សាន្តជាមួយគ្នា​ដើរ​ផ្សារ​ទិញ​ទំនិញ​ឱ្យ​ដូច​កាល​អ្នក​ទើប​ស្រឡាញ់គ្នា ។ អ្នក​ត្រូវ​បង្ហាញ​ពី​ក្តីបារម្ភ​និងបង្ហាញមុខ​គ្រប់ពេល​ឬ​ទៅណា​មក​ណា​ជាមួយគ្នា​គ្រប់ពេល​បើ​អាចធ្វើ​ទៅបាន ។​

៤-​មិន​ត្រូវមាន​ភាពអាថ៌កំបាំង​
​មនោសញ្ចេតនា​ចាំបាច់​ត្រូវការ​ធាតុ​ផ្សំ​ជាច្រើន​ដើម្បី​រក្សា​សុភមង្គល​ហើយ​អ្នក​មិនអាច មាន​សុភមង្គល​ទៅ​បានទេ​ប្រសិនបើ​អ្នក​មានការ​លាក់បាំង ។ អ្នក​ត្រូវ​និយាយ​ជាមួយគ្នា​ឱ្យបាន​ញឹកញាប់ មាន​តម្លាភាព​និង​ធ្វើយ៉ាងណាឱ្យ​ចំណងអាពាហ៍ពិពាហ៍​អ្នក​គ្មាន​ដែន​អាថ៌កំបាំង​មក​ឃុំឃាំង ។

៥-​បំបាត់​គំនិត​អវិជ្ជមាន​
​ចំណងអាពាហ៍ពិពាហ៍​មិន​តែងតែ​ដូចគ្នា​ទាំងអស់​ដូច​ទៅនឹង​រយៈពេល​តាម​ស្រឡាញ់គ្នា​កាល ពីដំបូង​នោះទេ ហើយ​ប្តី​ប្រពន្ធ​គួរតែ​យល់​ពី​បញ្ហា​នេះ​និង​មិនត្រូវ​ប្រកាន់​ថា​អ្នកណា​ត្រូវ​អ្នកណា​ខុស​ឡើយ ហើយ​ប្រសិនបើ​អ្នក​ព្យាយាម​ជជីក​សួរ​រកខុសរកត្រូវ​ដាក់​គ្នា​ខ្លាំងពេក​ឬ​ការគិតពី​ចំណុច​អវិជ្ជមាន​ខ្លាំងពេក​អ្នកនឹង​ធ្វើឱ្យ​ទំនាក់ទំនង​អ្នក​សឹករេចរឹល​មិនខានឡើយ ។

៦-​ថែរក្សា​ខ្លួនឯង​ផង​
​បើ​អ្នក​គិតតែ​បារម្ភ​ពី​ដៃគូ​ខ្លាំងពេក​វា​មិន​តែងតែ​ធ្វើឱ្យ​អ្នក​រីករាយ​ក្នុង​ចិត្ត​នោះទេ ។ អ្នក គួរផ្តោត​ការយកចិត្តទុកដាក់​នឹង​ខ្លួនឯង​ខ្លះ​នោះ​វា​នឹង​ធ្វើឱ្យ​ចំណងអាពាហ៍ពិពាហ៍​អ្នករ​ស់បាន យូរ គឺ​អ្នក​ត្រូវតែមាន​គោលបំណង​ផ្ទាល់ខ្លួន​ខ្លះ​និង​សម្រេច​តាម​អ្វីដែល​អ្នក​ចង់​ធ្វើ​ដូចជា ផ្លាស់ប្តូរ​ការងារ​ឬ​បង្កើត​របរ​អ្វីមួយ​ដែល​ប្រាថ្នា​ចង់បាន ។​

៧-​ត្រូវធ្វើ​អ្វីមួយ​ពេល​អ្នក​ជួបគ្នា​នៅ​ខាងក្រៅ​
​អ្នក​គួរ​ធ្វើ​អ្វីមួយ​បើទោះជា​រឿង​តូចតាច​ក្តី ដូចជា​កាន់​ដៃ​គ្នា ហុច​កាហ្វេ​ឱ្យ​ប្តី​-​ប្រពន្ធ ដើរ​កៀក​គ្នា ប្រើ​ទឹកអប់​រួមគ្នា​ដើម្បី​ឱ្យមាន​អារម្មណ៍​ស្រស់ស្រាយ ។ ត្រូវ​ចាំ​ថា​មិន​ត្រូវមានព្រំដែន​ហួងហែង​សុវត្ថិភាព​ ចូលលុកលុយ​ទំនាក់ទំនង​របស់​អ្នកជារួម​កុំ​ចេះតែ​ប្រចណ្ឌ​ខុស​របៀបពេក ។ អ្វី​ដូច​បាន​រៀបរាប់​ខាងលើនេះ​អ្នក​គួរ សាកល្បង​អនុវត្ត​ដើម្បី​រក្សា​ចំណងអាពាហ៍ពិពាហ៍​អ្នក​ឱ្យមាន​ភាព​រីករាយ ។ ចូរ​កុំ​ឈប់​គិតពី​រឿងនេះ​បើទោះជា​អ្នក​យល់ថា​ខ្លួន​អ្នក​រៀបការ​ហើយ​ក្តី​អ្នក​អាច​តាម​ចែចង់ណាត់ជួប​ប្តី​ប្រពន្ធ​អ្នក​ដូច​កាលពី​មិនទានបាន់​ជួបគ្នា​ព្រោះ​វា​ជា ឥរិយាបថ​មួយ​ដែល​ធ្វើឱ្យ​ចំណងអាពាហ៍ពិពាហ៍​អ្នក​កាន់តែ​រីករាយ​និង​ស្រស់ស្រាយ​គ្រប់ពេលវេលា ៕​ ​សុផល​