ឃាតកម្ម​សម្លាប់​កូនក្រមុំ​នៅ​ថ្ងៃ​រៀបការ នគរបាល​វែកមុខ​រកឃើញ​ជនដៃដល់​គឺ​កូន​ក​ម្លោះ​

ខេត្តក្រចេះ ៖ ករណី​ឃាតកម្ម​វាយ​សម្លាប់​កូនក្រមុំ​កាលពី​វេលា​ម៉ោង ១១ និង​២០​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​មាក់​កណ្ដាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ នៅពេល​កូនក្រមុំ និង​កូន​ក​ម្លោះ​បបួលគ្នា​ទៅ​ងូតទឹក​អណ្តូង​បន្ទាប់​ចូល​រោងការ​នោះ នៅ​រសៀល​ថ្ងៃទី​២៨​កុម្ភៈ​នេះ នគរបាល​ខេត្តក្រចេះ​បាន​បំបែកសំណុំរឿង​បាន​ហើយ ជនដៃដល់​សម្លាប់​កូនក្រមុំ គឺជា​កូន​ក​ម្លោះ​ផ្ទាល់​នោះ​តែម្តង ពេល​នាំ​ជនរងគ្រោះ​ទៅ​ងូតទឹក ហើយ​ពេល​ដើរមក​វិញ ជនដៃដល់​ដែល​ដើរ​ពីក្រោយ ក៏​យក​ព្រនង់​វាយ​ទៅលើ​ជនរងគ្រោះ​រហូត​ស្លាប់​តែម្តង ។ ឃាតកម្ម​បិទមុខ​នេះ​កម្លាំង​នគរ​បាន​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​កំណត់​បាន​មុខសញ្ញា​បាន​ឃាត់ខ្លួន​ជន​ដែ​ដល់​មុនពេល​រត់គេចខ្លួន​។

លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ ភី ស្នងការរង​នគរបាល​ខេត្តក្រចេះ និង​ប្រធានការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បាន​ប្រាប់​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ​ថា ក្រោយ​មាន​អំពើ​ឃាតកម្ម​លាក់​មុខ​នេះ​កើតឡើង​ភ្លាម កម្លាំង​នគរបាល​ស្រុក និង​ប៉ុស្តិ៍​ស្រែ​ចារ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ឈានទៅដល់​ការចាប់ខ្លួន ជនសង្ស័យ​ម្នាក់ គឺជា​កូន​ក​ម្លោះ នៅ​រសៀល​ថ្ងៃទី​២៧ ខែកុម្ភ​: ស្ថិតនៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ ភី បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ មានឈ្មោះ ឡើ​ត ឆើត ភេទ​ប្រុស អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ​មាក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ជា​អ្នក​វាយ​សម្លាប់​ជនរងគ្រោះ នៅពេល ពួកគេ​ទាំង​២​នាក់ បាន​ទៅ​ងូតទឹក​ក្រោយ​ផ្ទះ ពេល​បញ្ចប់​ថ្ងៃ​រៀបការ​ហើយ​នោះ​។ តាមពិត​ជនដៃដល់​(​កូន​ក​ម្លោះ​)​មិនបាន​ស្រឡាញ់​ជនរងគ្រោះ​(​កូ​ម​ក្រមុំ​)​នោះទេ ក្រោយ​ពួកគេ​បាន​ភ្ជាប់ពាក្យ​ហើយ ដោយ​ចោទថា​ជនរងគ្រោះ​មិន​ស្មោះត្រង់​ជាមួយ​ខ្លួន ធ្លាប់មាន​សង្សា និង​មានការ​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ទៀតផង​។ ជនដៃដល់​មិន​ចង់​រៀបការ​នោះឡើយ ហើយ​ចង់​ដកខ្លួន​ទៀតផង តែដោយសារ​ឪពុកម្តាយ​ខាង​ស្រី​បង្ខំ និង​គំរាមថា បើ​មិន​រៀបការ​ជាមួយ​កូនស្រី​របស់​ពួកគេ​ទេ នឹង​ប្តឹង​ទាមទារ​លុយកាក់​ជាមិនខាន​។​

លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ ភី បាន​ឲ្យ​ដឹង​ទៀតថា ជនដៃដល់​បាន​សារភាពថា ខ្លាច​ឪពុកម្តាយ​ខាង​ស្រី​ប្តឹង​ទើប​សុខចិត្ត​រៀបការ​ទាំង​មិន​សប្បាយចិត្ត ហើយ​ពេលខ្លះ​ចង់​ចងក សម្លាប់ខ្លួន តែ​ធ្វើទៅ​មិនកើត ហើយ​បាន​ប្តូរ​ផែនការ​វាយ​សម្លាប់​ជនរងគ្រោះ​តែម្តង ។ ពេល​នាំ​ជនរងគ្រោះ​ទៅ​ងូតទឹក ហើយ​ពេល​ដើរមក​វិញ ជនដៃដល់​ដែល​ដើរ​ពីក្រោយ ក៏​យក​ព្រនង់​វាយ​ទៅលើ​ជនរងគ្រោះ​រហូត​ស្លាប់​តែម្តង មុនពេល​រត់គេចខ្លួន រហូត​កម្លាំង​នគរបាល​ចាប់ខ្លួន​តែម្តង​។ ក្រោយ​ចាប់ខ្លួន​កម្លាំង​នគរបាល បាន​ដកហូត​វត្ថុតាង​ព្រនង់​ឈើ​ចំនួន​២​កំណាត់ និង​ក្បាល​ពិល ធ្វើ​អំពី​ដែក​ចំនួន​១​។​

សូម​រំលឹក​ឡើងវិញ​ថា ករណី​ឃាតកម្ម សម្លាប់​ស្ត្រី​ជា​កូនក្រមុំ​ម្នាក់ យ៉ាង​អ​ណោ​ច​អ​ធ័​ម ទាំង​កាយ​អាក្រាត និង​បុរស​ម្នាក់​ជា​កូន​ក​ម្លោះ​រងរបួស​។ ហេតុការណ៍​នោះ​កើតឡើង​វេលា​ម៉ោង ១១ និង​២០​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​មាក់​កណ្ដាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ចារ​បាន​ឲ្យ​ដឹងថា ជន​រង​ជា​កូនក្រមុំ​មានឈ្មោះ ម៉ុ​ន ស្រី​ញឹ​ប ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ (​ត្រូវជា​កូនក្រមុំ​) , និង​ឈ្មោះ ឡើ​ក ឆើត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​-​ឃុំ​ជាមួយគ្នា បាន​រងរបួស​ធ្ងន់ បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល (​ត្រូវជា​កូន​ក​ម្លោះ​)​។​

​មុនពេល​កើតហេតុ ជា​ថ្ងៃ​ចូល​រោង​រៀប​អាពាហ៍ពិពាហ៍ លុះ​ល្ងាច​ឡើង​កម្មវិធី​ចូល​រោង ចប់សព្វគ្រប់​នៅវេលា​ម៉ោង​ប្រហែល​៩ កូន​ក​ម្លោះ និង​កូនក្រមុំ បាន​បណ្តើរគ្នា​ទៅ​ងូតទឹក អណ្តូង​នៅ​វាលស្រែ​នៅ​ខាងក្រោយ​ផ្ទះ ក៏ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ ទាំងពីរ​នាក់​ខាងលើ​តែម្តង លុះដល់​វេលា​ម៉ោង​ប្រមាណ​ជាង ១១​យប់​ទើប​ក្រុមគ្រួសារ​បានដឹង​៕

KA-28-02-2016-40 KA-28-02-2016-41 KA-28-02-2016-42 KA-28-02-2016-43 KA-28-02-2016-44 KA-27-02-2016-01 KA-27-02-2016-02 KA-27-02-2016-03 KA-28-02-2016-39 KA-27-02-2016-04 KA-28-02-2016-38