ក្រុមកីឡាបាល់ទាត់ Allstars កម្ពុជានឹងទទួល បានទឹកប្រាក់ ដែលតេជោ សែនផ្ដល់ជូន ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះបានអះអាងថា ទឹកប្រាក់ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឧបត្ថម្ភជូន ក្រុមកីឡាបាល់ទាត់កម្ពុជា Cambodia All Stars  ទាំងគ្រូបង្វឹក និងកីឡាករ នឹងត្រូវបញ្ជូនដល់រតនាគារជាតិ នៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ស្អែកនេះ។

លោក ហង់ ជួនណារ៉ុន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា " ថវិកាដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី ផ្តល់ជារង្វាន់ដល់ Cambodia All Stars នឹងទៅដល់រតនាគារជាតិ ថ្ងៃស្អែកនេះ ហើយនឹងបើកជូនកីទ្បាករ ក្នុងពេលឆាប់ៗនេះ "។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦បានបានសម្រេច ផ្តល់ថវិកាចំនួន១២លានរៀលដល់គ្រូបង្វឹក និងកីឡាករ ទាំង ៣៦នាក់ ក្នុងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលសរុបទឹកប្រាក់ ៤៣២លានរៀល៕

ក្រុមកីឡាបាល់ទាត់ Allstars កម្ពុជានឹងទទួល បានទឹកប្រាក់ ដែលតេជោ សែនផ្ដល់ជូន ក្នុងពេលឆាប់ៗនេះ