លោកអភិបាល ស្រុកស្អាង នាំអំណោយ ចែកជូន គ្រួសារក្រីក្រ ជួបគ្រោះថ្នាក់ចរាចរណ៍

កណ្តាល៖ គ្រួសារក្រីក្រ ពីរគ្រួសារជួប គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យម្នាក់ស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់ ហើយក៏ធ្វើឲ្យជីវភាព ក្នុងគ្រួសារកាន់តែដុនដាបខ្លាំង ពេលកំពុងព្យាបាល រហូតគ្មានបាយហូប ដោយសារតែប្រជាពលរដ្ឋ ជួបបញ្ហាខ្វះខាតបែបនេះហើយ ទើបលោក ខឹម ចាន់គីរី អភិបាលស្រុកស្អាង បានដឹកនាំមន្ត្រីសាលាស្រុក មួយចំនួនផងដែរ នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា មួយចំនួនផងដែរ យកទៅចែកជូន កាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅលំដ្ឋានបងប្អូន ប្រជាពលរដ្ឋភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

លោកអភិបាលស្រុក បានមានប្រសាសន៍ ទៅកាន់គ្រួសារក្រីក្រថា អំណោយដែលបាននាំ យកមកចែកជូនបងប្អូន នាពេលនេះ មានអង្ករ៥០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ មុងភួយកន្ទេល សម្ភារៈផ្ទះបាយ១កំប្លេ និងថវិកាមួយចំនួនផងដែរ ។

លោកបានបន្តថា អំណោយទាំងនេះទោះ បីជាតិចតួចស្តួចស្តើងក្តី ប៉ុន្តែវាអាចជួយកាត់បន្ថយ ការខ្វះខាតរបស់បងប្អូន បានមួយរយះផងដែរ ទោះបីមិនគ្រប់ តាមតម្រូវការបងប្អូន ប៉ុន្តែនេះគឺជាការចូលរួម ចែករំលែកដើម្បីកាត់បន្ថយកង្វះខាត ហើយសកម្មភាពទាំងនេះ គឺដោយសារតែមានការណែនាំ ពីលោកអភិបាល នៃគណអភិបាល ខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុក ដាក់ខ្ពស់បំផុតពីកង្វះ ខាតរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនបណ្តោយទុកឲ្យ ពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយនោះទេ ដូច្នេះសូមបងប្អូនត្រូវតែមានជំនឿចិត្តកុំអស់សង្ឃឹមឲ្យសោះ គឺយើងនឹងបន្តចុះជួយជាបន្តទៀតខណៈ ដែលបងប្អូនជួបការលំបាកខ្លាំង ព្រោះគណបក្សប្រជាជនធ្វើអ្វីគឺដើម្បីតែប្រជាជន។

ជាមួយគ្នានោះដែរគ្រួសារក្រីក្របាន ថ្លែងអំរណគុណដល់លោកអភិបាលក៏ ដូចជាក្រុមការងារដែល បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសនោះ គឺអញ្ជើញចុះមកដល់ លំនៅដ្ឋានប្រជាពលរដ្ឋ គ្រាន់តែទទួលព័ត៌មានភ្លាម គឺចុះមកភ្លាមៗតែម្តង នេះគឺជាសកម្មភាពមួយ ដែលធ្វើឲ្យពួកគាត់មិនអាច បំភ្លេចបានដោយសារតែលោកអភិបាលបាន ចុះមកជួយពួកគាត់ទាន់ពេលវេលា ដូច្នេះមានតែ គណបក្សប្រជាជន ទេដែលយកចិត្តទុក ដាក់លើប្រជាជនបែបនេះ៕

លោកអភិបាល ស្រុកស្អាង នាំអំណោយ ចែកជូន គ្រួសារក្រីក្រ ជួបគ្រោះថ្នាក់ចរាចរណ៍