ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ នៅ​មុន​នេះ​បន្តិច យប់​ថ្ងៃ​ទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ទល់មុខ​ឃ្លាំង​សាំង ស្ថិត​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​រវាង​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស​មួយ​គ្រឿង​អត់​ស្លាក​លេខ បាន​បុក​ជាមួយ​ម៉​តូ​ហុងដា​ឌ្រី​ម សេ​១២៥​មួយ​គ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប 1H-2094 ។ ប្រភព​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​បន្ថែម​ថា រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន (​បើក​ចូល​គន្លង​គេ​) ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉​តូ​ហុងដា​ឌ្រី​ម​តាម​ភិនភាគ​ខាងលើ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ផ្លោង​ទៅ​ប៉ះ​កញ្ចក់​រថយន្ត ខ្ទាត​ធ្លាក់​បាក់​ក​ស្លាប់​មួយ​រំពេច ចំណែក​អ្នក​ជិះ​ខាងក្រោយ​រង​របួសធ្ងន់ ។

ប្រភព​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​រួច​មក ដោយនៅ​ម្ដុំ​នោះ​មាន​សភាព​ស្ងាត់​ផង ម្ចាស់​រថយន្ត​ក៏​បាន​ទុក​រថយន្ត​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ឯ​សាកសព​ដែល​សមត្ថកិច្ច​ឲ្យ​សាច់ញាតិ​មក​ទទួល​នោះ​មានឈ្មោះ ហ្វង ដឹក​ចុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ ស្នាក់​នៅ​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​ជន​រង​គ្រោះ​ម្នាក់​ទៀត ត្រូ​បាន​រថយន្ត​សា​មុ​យ ដឹក​បញ្ជូន​ទៅ​កាន់​ម្ទី​រ​ពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល ។ សម្រាប់​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ៕