កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

កំពូល​តារា​ស្រី​ហូលីវូដ​ទាំង​ឡាយ​មិន​ស្ដាយ​លុយ ហ៊ាន​​ចំណាយ​​រាប់​សែន​ រាប់​លាន​ដុល្លារ​ដើម្បី​ឲ្យ​ខ្លួន​ក្លាយ​ជា​តារា​ដែល​លេច​ធ្លោ​បំផុត​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ភាពយន្ត​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ។

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Oscar ឆ្នាំ ២០០៦ តារា​សម្ដែង​ស្រី​ជនជាតិ​អង់គ្លេស Keira Knightley បាន​កុម្ម៉ង់​រ៉ូប​មួយ​ពី​ម៉ាក​យីហោ​ល្បី​ឈ្មោះ​របស់​អ្នក​ច្នៃ​ម៉ូដ​ចិន Vera Wang។ រ៉ូប​កន្ទុយ​ត្រី​ពណ៌​ឈាម​ជ្រូក​ដែល​ធ្វើ​ឡើង​ពី​សាច់​ក្រណាត់ Taffeta មាន​តម្លៃ ៨៤០០ ដុល្លារ។

 

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

៤ម៉ឺន​ដុល្លារ​គឺ​ជា​តម្លៃ​សរុប​របស់​រ៉ូប​ពណ៌​ខៀវ​ទឹក​ប៊ិច​មក​ពី​ម៉ាក Alexander McQueen ដែល​កំពូល​តារា​សម្ដែង Sandra Bullock បាន​ស្លៀក​នៅ​លើ​កម្រាល​ព្រំ​ក្រហម Oscar ឆ្នាំ ២០១៤។

 

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

តារា​ស្រី​ប្រចាំ​ចិត្ត​​យូរ​ឆ្នាំ​របស់​ម៉ាក​សំលៀក​បំពាក់ Valentino នាង Anne Hathaway បាន​ចំណាយ ៨​ម៉ឺន​ដុល្លារ​សម្រាប់​រ៉ូប​ពណ៌​ក្រហម​របស់​ខ្លួន​នៅ Oscar ឆ្នាំ ២០១១។ បូក​រួម​នឹង​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ “Lucinda” ​ម៉ាក Tiffany & Co ទៀត មួយ​ឈុត​ពី​ក្បាល​ដល់​ជើង​របស់​តួ​ស្រី​នេះ​មាន​តម្លៃ​ជាង ១០ លាន​ដុល្លារ។

 

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

ឆ្នាំ ២០០៧ តួ​ឯក​រឿង “Titanic” Kate Winslet បាន​ស្លៀក​រ៉ូប​ពណ៌​បៃតង​ស្រាល​យក​គំនិត​ពី​វីរនារី​សម័យ​ដើម​​មក​ពី​ម៉ាក Valentino។ រ៉ូប​វែង​អូស​ដី​នេះ​មាន​តម្លៃ ១០ ម៉ឺន​ដុល្លារ។

 

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

ដូច​គ្នា​នឹង Kate Winslet ដែរ រ៉ូប​ដែល​ត្រូវ​បាន​ដាំ​ដោយ​ត្បូងម៉ាក Chanel របស់​តារា​សម្ដែង Jessica Biel ស្លៀក​នៅ Oscar ឆ្នាំ ២០១៤ មាន​តម្លៃ ១០​ម៉ឺន​ដុល្លារ។

 

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

រ៉ូប​ពណ៌​សាច់​ដែល​ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​ត្បូង Swarovski រាប់​រយ​គ្រាប់ ​ម៉ាក Armani បាន​ធ្វើ​ឲ្យ​តារា​សម្ដែង Cate Blanchett ចំណាយ​លុយ​អស់ ១០​ម៉ឺន​ដុល្លារ​នៅ​លើ​កម្រាល​ព្រំ​ក្រហម Oscar ឆ្នាំ ២០១៤។ បើ​គិត​ទាំង​គ្រឿង​អលង្ការ​ក៏​ដូច​​ជា​ស្បែក​ជើង​ទៀត សរុប​ទឹក​ប្រាក់​ឡើង​ដល់ ១៨,១​លាន​ដុល្លារ។

 

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

រ៉ូប​បង្ហាញ​ដើម​ទ្រូង​ពណ៌​ស​បាន​ធ្វើ​ឲ្យ​តារា​ស្រី Chalize Theron ទទួល​បាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់​នៅ Oscar ឆ្នាំ ២០១៣។ រ៉ូប​នេះ​ស្ថិត​ក្នុង Collection Culture របស់​យីហោ Chanel។ Chalize បាន​ចំណាយ ១០ ម៉ឺន​ដុល្លារ​សម្រាប់​រ៉ូប​មួយ​នេះ។ បើ​គិត​ទាំង​គ្រឿង​លម្អ​ធ្វើ​ពី​ពេជ្រ​មក​ពី​ម៉ាក Harry Winston ទៀត សរុប​ទាំង​អស់​មាន​តម្លៃ ៤​លាន​ដុល្លារ។

 

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

ឆ្នាំ ១៩៥៥ នៅ​ពេល​កំពូល​តារា​សម្ដែង Grace Kelly ទទួល​ពាន “តារា​សម្ដែង​ស្រី​ល្អ​ឥត​ខ្ចោះ” លោក​ស្រី​បាន​ស្លៀក​រ៉ូប​សូត្រ​ពណ៌​គជ់​មាន​តម្លៃ ១៤​ម៉ឺន ២​ពាន់​ដុល្លារ។ អ្នក​ច្នៃ​​រ៉ូប​នេះ​គឺ​លោក Edith Head ដែល​ជា​ កំពូល​អ្នក​ច្នៃ​ម៉ូដ​ជាមួយ​នឹង​ឯកត្តកម្ម​ដែល​គ្មាន​អ្នក​ណា​អាច​បំបែក​បាន​ដោយ​លោក​បាន​ឈ្នះ​ពាន Oscar ៨ ដង​សម្រាប់​រង្វាន់​ “អ្នក​ច្នៃ​ម៉ូដ​ល្អ​បំផុត”។

 

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

ក្នុងឆ្នាំ ២០០៧ Armani គឺ​ជា​ម៉ាក​សំលៀកបំពាក់​ដែល​តារា​សម្ដែង​អូស្ត្រាលី Cate Blanchett ជឿ​ទុក​ចិត្ត​យក​មក​ស្លៀក​បង្អួត​សម្រស់​នៅ​លើ​កម្រាល​ព្រំ​ក្រហម Oscar។ រ៉ូប​ពណ៌​ប្រផេះ​លម្អ​ទៅ​ដោយ​ត្បូង Swarovski របស់​ស្រី​ស្អាត​នេះ​មាន​តម្លៃ ២០​ម៉ឺន​ដុល្លារ។

 

កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

នៅ​ទី​បញ្ចប់​រ៉ូប​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រង្វាន់ Oscar ត្រូវ​បាន​ធ្លាក់​លើ​ដៃ​កំពូល​តារា​សម្ដែង​ជនជាតិ​អូស្ត្រាលី Nicole Kidman ដែល​ត្រូវ​បាន​តារា​រូប​នេះ​ស្លៀក​នៅ​ Oscar ឆ្នាំ ២០០៧។ រ៉ូប​រឹប​រាង​ពណ៌​លឿង​ក្រូច​ឆ្មា​ដែល​ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​យក​គំនិត​ពី​ប្រទេស​ចិន​នេះ​គឺ​ជា​ស្នាដៃ​របស់​កំពូល​អ្នក​ច្នៃ​ម៉ូដ John Galliano។ រ៉ូប​ដែល​មាន​តម្លៃ ២​លាន​ដុល្លារ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ច្នៃ​វា​ឡើង​ជាប់​រហស្សនាម​ថា “ស្ដេច​កម្រាល​ព្រំ​ក្រហម” ផង​ដែរ៕

 

ចុចអាន៖មើល​ស្ទីល​សំលៀក​បំពាក់​កាលីប​ៗ​តែ​សមរម្យ​របស់ Aum Pachrapa

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖vnexpress