សកម្មភាព​មមាញឹក​​ព្រឹក​មិញ​នេះ​ពី ​កំពង់​ចម្លង​អរិយក្សត្រ

​ព្រលឹម​ព្រាងៗ​ ក្រឡេក​មើល​មក​កំពង់​ចម្លង​អរិយក្សត្រ​ពិត​ជា​មាន​ភាព​មមាញឹក​ ដោយសារ​បងប្អូន​ដែល​រស់​នៅ​កោះ​ឧញ្ញាតី កោះដាច់ ជា​ដើម​បាន​ប្រមូល​ផលានុផល​​មក​​លក់​តាម​ទី​ផ្សារ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​។

 

អ៊ំ​ស្រី​វ័យ​ក្បែរ​៥០​ឆ្នាំ ​ដៃ​ម្ខាង​កណ្ដៀត​កញ្ច្រែង​ស្វាយ​ប្រាប់​ Sabay ​ឲ្យ​ដឹង​ថា​ ជា​ទម្លាប់​រាល់​ព្រឹក​ម៉ោង​៥​ អ៊ំ​ស្រី​និង​កូន​ឆ្លង​មក​ដល់​កំពង់​ចម្លង​អរិយក្សត្រ​ហើយ​ ព្រោះ​ប្រញាប់​យក​ស្វាយ​ និង បន្លែ​ផ្សេង​ទៀត​ទៅ​លក់​នៅ​ផ្សារ​ដើម​គ។

 

វីដេអូ​ សកម្មភាព​កំពង់​ចម្លង​អរិយក្សត្រ​ព្រឹកមិញ​៖

 

 

អត្ថបទ៖ ថា ម៉ាលីដា