ហេតុអ្វី​បានជា​អ្នក​ចាំបាច់​ទទួលទាន​ផ្លែស្វាយ​?

ហេតុអ្វី​បានជា​អ្នក​ចាំបាច់​ទទួលទាន​ផ្លែស្វាយ​?

ផ្លែស្វាយ គឺ​មាន​ផ្ទុក​នូវ​ជាតិ​កាឡូរី និង​កាបូ​អ៊ី​ដ្រាត​ខ្ពស់ ដែល​វា​ផ្តល់​ផល​ល្អ​សម្រាប់​អ្នក ទាំងឡាយណា ដែល កំពុង​ព្យាយាម​ឡើង​ទំងន់​។​
•​សមាសធាតុ phenolic ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លែស្វាយ ត្រូវបាន​គេ​បង្ហាញថា​វា​មាន​សារធាតុ ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង មាន​ផ្ទុក​នូវ​សារជាតិ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន ផងដែរ​។​

•​ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ ជាតិ​ដែក​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ ផ្លែស្វាយ​ត្រូវបាន​គេ​និយាយថា វា​មាន​អ​ត្ថ ប្រយោជន៍​ជាពិសេស សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ក៏ដូចជា​អ្នកជំងឺ​ដែល​មាន​ភាពស្លេកស្លាំង​ដោយសារ ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម ។​

•​ផ្លែស្វាយ​ក៏​ត្រូវបាន​គេ​ជឿ​ផងដែរ​ថា វា​មាន​ប្រសិទ្ធភាព​យ៉ាងខ្លាំង នៅក្នុង​ការធ្វើ​អោយ​រន្ធ​ញើស​ដែល កក ស្ទះ​នៅក្នុង​ស្បែក មាន​សភាព​ធូរស្រាល​មក​វិញ​។​
•​សារជាតិ វីតាមីន A (beta-carotene), វីតាមីន E និង​វត្តមាន selenium នៅក្នុង​ផ្លែស្វាយ បាន​ផ្តល់​អោយ​អ្នក នូវ​ការ ការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង​។​

•​ផ្លែស្វាយ​ក៏​ត្រូវបាន​គេ​រក​ឃើញ​ផង​ដែរ​ថា វា​មាន​អត្ថប្រយោជន៍​ក្នុង​ការជួយ​ព្យាបាល កម្រិត​ជាតិ​អាស៊ី​ត និង ការរំលាយ​អាហារ​ដែល​មិនបាន​ល្អ​។​

• វីតាមីន  E ដែល​មាន​វត្តមាន​នៅក្នុង​ផ្លែឈើ​ប្រភេទ​នេះ គឺ​ជួយ​ធ្វើអោយ ដំណើរការ​របស់​ប្រព័ន្ធ​អរ​ម៉ូ​ន កាន់តែ​មាន​សុពលភាព​ជាង​មុន ដូចនេះ​វា​ក៏​បាន​ជួយ​ជម្រុញ​ដល់​ជីវិត​ផ្លូវ ភេទ​បាន​ផង​ដែរ​។​

•​សារធាតុ​ប្រឆាំងនឹង​ការ​រលាក ដែល​មាន​នៅក្នុង​ផ្លែស្វាយ ក៏​អាច​ជួយ​សម្រាល​ដល់​រោគសញ្ញា​នៃ​ជំងឺ ហឺត​ផងដែរ​។​
    ផ្លែស្វាយ​ត្រូវបាន​គេ​ចាត់ទុកថា​វា​បាន​ផ្តល់ អត្ថប្រយោជន៍​ជា​ពិសេស​សម្រាប់​សុខភាព របស់​មនុស្ស​ទាំងឡាយ ណា​ដែល​កំពុង​រងគ្រោះ​ពី​ជំងឺ​មួយចំនួន​ដូចជា​៖ ការ​ចំលងរោគ​របស់​ពពួក​បាក់តេរី​, ជំងឺ​ទល់លាមក​, ជំងឺរាគ​, រាគ​មួល​, ភាពមិនប្រក្រតី​នៃ​ភ្នែក​, សក់​ជ្រុះ​, ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​, ការ​ធ្លាក់ស​, ភាពមិនប្រក្រតី​នៃ​ថ្លើម​, ភាពមិនប្រក្រតី​នៃ​រដូវ​, អា​ការៈចាញ់កូន​, ជំងឺ​ឬ​ស​ដូង​បាត​, ការ​រីក​ធំ​នៃ​អណ្តើក​, រលាក​ទ្វារមាស និង ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ជាដើម ៕

​ប្រែ​សម្រួល ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។