គួរ​បារម្ភ​ទេ ដែល​កូនតូច​របស់​ខ្ញុំ​ក្អួត ?

គួរ​បារម្ភ​ទេ ដែល​កូនតូច​របស់​ខ្ញុំ​ក្អួត ?

       វា​ជា​សភាព​ទូទៅ​នោះ​ទេ ដែល​ទារក​តែង​មាន​ការ​ក្អួត​ជារឿយៗ នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ដំបូង​របស់​ពួកគេ តាម​ដែល ពួកគេ​ព្យាយាម​ផ្សាំ​ខ្លួន​ទៅ​នឹង​ការ​ការ​បឺត​ទឹកដោះ និង ដោយសារតែ​ខ្លួនប្រាណ​របស់គេ កំពុង​មាន​ការ លូតលាស់​។ អ្នក​អាច​នឹង​ដឹង​បាន​ពី​ភាពខុស​គ្នា រវាង​ការ​ក្អួត និង ការ​ក្អែល ( ដែល​នេះ​ជា​ការ​ចេញ​មក​ទឹកដោះគោ បន្តិចបន្តួច ក្រោយពី​ពួកគេ​បាន​បៅ​រួច​)  ដោយសារ​តែ​វា​នឹង​មាន​បរិមាណ​ចេញមក​ច្រើនជាង មិនមែន​ត្រឹមតែ​ជា ការហូរ​ចេញពីរ​បី ស្លាបព្រា​កាហ្វេ​មក​ត្រឹម​ចង្កា​នោះទេ​។ វា​អាច​នឹង​ធ្វើអោយ​ទារ​កមាន​ការភ័យខ្លាច ដូច្នេះ​ពួកគេ អាច​នឹង​ស្រែកយំ ។​

      មិន​ថា​រាល់​បញ្ហា​អ្វី​ដូចជា ការពុល​ឡាន រហូត​ដល់​ការ មិន​រំលាយ​អាហារ គឺ​អាច​ធ្វើអោយ​ទារក​អ្នក​ឈឺ និង ថែម​ទាំង​ដោយសារតែ​ការ​យំ​ស្រែក​ក្នុង​រយៈពេល​យូរ ឬ ការ​ក្អក ក៏​អាច​ធ្វើអោយ​ពួកគេ​ក្អួត​បាន​ផងដែរ​។ ដូច្នេះ អ្នកនឹង​សំគាល់​ឃើញថា ទារក​អ្នកនឹង​មានការ​ក្អួត​ជា​ញឹកញាប់ នៅក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង​នៃ​អាយុ​របស់​ពួកគេ នេះ​។​

      ការវាយប្រហារ​នៃ​អាការៈ​ក្អួត​នេះ ជាទូទៅ​អាច​នឹង​ធូរស្រាល​ទៅវិញ នៅក្នុង​រយៈពេល ៦ ទៅ ២៤​ម៉ោង បន្ទាប់ ពី​ពេល​ដែល​វា​បានចាប់ផ្តើម ដោយ​មិន​ចាំបាច់ មាន​ការព្យាបាល​អ្វី​ជាពិសេស ក្រៅ​ពី​ការផ្លាស់ប្តូរ​នូវ​ផ្នែក​មួយ​ចំនួន របស់​អាហារ​របស់​ពួកគេ​។ ដរាបណា ទារក​អ្នក​នៅ​តែ​មាន​សុខភាព​ល្អ និង កើន​ទំងន់ នោះ​ជា​ធម្មតា​អ្នក មិនចាំបាច់ ត្រូវ​មាន​ការព្រួយបារម្ភ​អ្វី​នោះទេ​៕

​ប្រែ​សម្រួល ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។