Man City ​លើក​ពាន​ Capital One Cup ក្រោយ​ឈ្នះ​ Liverpool បាល់​ប៉េណាល់ទី

ក្រុម​មេឃ​ខៀវ​ Manchester City ​​លើក​ពាន​ League Cup ឬ Capital One Cup ​លើក​ទី​​៤​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ បន្ទាប់​ពី​យក​ឈ្នះ​លើ​ហង្ស​ក្រហម​ Liverpool ​​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ ៣-១ ក្រោយ​​បញ្ចប់​លទ្ធផល ១-១ នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ខណៈ​ដែល​អ្នកចាំទី​ Willy Caballero ​គឺជា​ Hero របស់​ក្រុម​​លោក​ Manuel Pellegrini។

Man City ​លើក​ពាន​ Capital One Cup ក្រោយ​ឈ្នះ​ Liverpool បាល់​ប៉េណាល់ទី

Man City ​លើក​ពាន​ Capital One Cup ក្រោយ​ឈ្នះ​ Liverpool បាល់​ប៉េណាល់ទី

​ក្នុង​ការ​ប្រកួត​ដ៏​កក្រើក​នា​កីឡដ្ឋាន​ជាតិ​អង់គ្លេស​ Wembley ​ក្រុម​មេឃ​ខៀវ​ ​បាន​នាំ​មុខ​ ១-០ មុន​នៅ​នាទី​៤៩ ដោយ​ការ​ស៊ុត​របស់​ Fernandinho ប៉ុន្តែ​នៅ​ចុង​ម៉ោង​នាទី​៨៣ Philippe Coutinho ​បាន​ស៊ុត​គ្រាប់​តាម​ស្មើ​ ១-១ ឲ្យ​ Liverpool ​មាន​សង្ឃឹម​វិញ។ លទ្ធផល​ ១-១ នេះ​ បាន​បន្ត​រហូត​ចប់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ទៀត។

ចំណែក​ការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី Liverpool ស៊ុត​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ដោយ​ Emre Can ​ខណៈ​ដែល​ Lucas, Coutinho និង​ Adam Lallana ​​ត្រូវ​អ្នកចាំទី ​Caballero​ ​សង្គ្រោះ​​បាន​ទាំង​៣។ រីឯ​ Man City ​​ខ្សែ​បម្រើ​ Fernandinho ​ស៊ុត​បុក​បង្គ្រោល​ទី​គ្រាប់​ដំបូង​ មុន​ពេល​សម្រេច​៣​គ្រាប់​វិញ ដោយ​ Jesus Navas, Sergio Aguero ​និង​ Yaya Toure ​ស៊ុត​គ្រាប់​ជ័យ​ជម្នះ។

លទ្ធផល​នេះ​ មាន​ន័យ​ថា Man City លើក​ពាន​ League Cup ៤​ដង​ហើយ (១៩៧០, ១៩៧៦, ២០១៤, ២០១៦) ខណៈ​ដែល​ Liverpool ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ ៤​ដង (១៩៧៨, ១៩៨៧, ២០០៥, ២០១៦)។ រីឯ​ ​អ្នកចាត់ការ​ហង្ស​ក្រហម​ Jurgen Klopp ​​ដឹក​នាំ​ក្រុម​​ដល់​ផ្ដាច់ព្រ័ត្រ Cup ៥​រដូវ​កាល​ចុង​ក្រោយ ក្នុង​នាម​ជា​អ្នកចាត់ការ ប៉ុន្តែ​ក្នុង​នោះ​ចាញ់​៤​ដង​ចុង​ក្រោយ៕

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc