Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

Lionel Messi ​​​​បាន​ស៊ុត​គ្រាប់​ទី​៣០​​រដូវ​កាល​នេះ​ ​ជួយ​​ក្រុម​ FC Barcelona វាយ​បក​ឈ្នះ​ Sevilla ​២-១ ​និង​​​នាំ​មុខ​គេ​៨​ពិន្ទុ​ លើ​កំពូល​តារាង​ La Liga។

 

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

 

Sevilla ​ដែល​​ជា​ក្រុម​ធ្លាប់​ឈ្នះ​ Barcelona ចុង​ក្រោយ​ កាល​ដើម​ខែ​តុលា ​បាន​នាំ​មុខ​ ១-០ មុន​ ដោយ​កីឡាករ​ Vitolo ​នាទី​​២០ ប៉ុន្តែ​ត្រូវ​ម្ចាស់​ផ្ទះ​វាយ​បក​២​គ្រាប់​វិញ ​ដោយ​ Messi ​ស៊ុត​ហ្វ្រី​ឃីត​នាទី​៣១ និង​ខ្សែ​ការពារ​ Gerard Pique ​​ស៊ុត​នាទី​៤៨។

 

លទ្ធផល​នេះ​ ​​មាន​ន័យ​ថា Barca បាន​តាម​ស្មើ​កំណត់ត្រា​មិន​ចាញ់​ជាប់​គ្នា៣៤​ប្រកួត​របស់​ Real Madrid ហើយ ​ថែម​ទាំង​​​នាំ​មុខ​​​ក្រុម​លេខ​២ Atletico Madrid ​៨​ពិន្ទុ និង​នាំ​មុខ​ក្រុម​លេខ​៣ Real ១២​ពិន្ទុ។

 

រីឯ​ Messi បាន​បង្កើត​កំណត់ត្រា​អស្ចារ្យ​ ដោយ​ស៊ុត​បាន​៣០​គ្រាប់​ឡើង ​រយៈពេល​៨​រដូវ​កាល​ជាប់ៗ​គ្នា ​​​​បន្ទាប់​ពី​ស៊ុត​៣០​គ្រាប់​គ្រប់​កម្មវិធី​ទាំង​អស់​រដូវ​កាល​នេះ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប​៣៣​ប្រកួត៕

 

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

 

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

 

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

 

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

 

Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១ Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម (ចុច Watch on YouTube)៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc