នាយ ក្រូច បង្អួត​សាក់​ថ្មី​រូប ដូរេម៉ុន

នាយ ក្រូច ដែល​ជា​​តារា​កំប្លែង និង​ជា​តារា​ចម្រៀង​​នោះ នា​ពេល​ថ្មីៗ​​នេះ​បាន​បញ្ចេញ​រូប​សាក់​ថ្មី​ជា​រូប​តុក្កតា ដូរេម៉ុន ​ដែល​​ជា​តុក្កតា​មាន​ឈ្មោះ​ល្បី​ ​និង​មាន​ប្រភព​មក​ពី​​ប្រទេស ជប៉ុន។

 
​​​​​
“អ៎…!!! ខ្ញុំ​សាក់​រូប​ហ្នឹង ដោយ​សារ​តម្រូវ​នឹង​សាច់​រឿង​ថ្មី​ដែល​ទើប​ចាប់​ផ្ដើម​សម្ដែង គឺ​រឿង អាឡេវ​ចូល​ក្រុង​ ដែល​ជា​វណ្ណកម្ម​ថ្មី​របស់​ផលិតកម្ម សាន់ដេ” នាយ​ក្រូច​ថ្លែង។

 

នាយ ក្រូច បង្អួត​សាក់​ថ្មី​រូប ដូរេម៉ុន

 

រឿង​ថ្មី​នោះ​ នាយ​ក្រូច សម្ដែង​ជា​តួ​អង្គ​មនុស្ស​ព្រៃ ដែល​មាន​កម្លាំង​ធាតុ​ខ្លាំង និង​មាន​វេទមន្ត​​ផ្សេងៗ។ “​បាន​ជា​ខ្ញុំ​ជ្រើស​រើស​រូប​តុក្កតា ដូរេម៉ុន ព្រោះ​ពេល​ខ្ញុំ​ជិះ​តាម​ផ្លូវ​ខ្ញុំ​ឃើញ​យុវវ័យ​ភាគ​​ច្រើន​ចូល​ចិត្ត​ដាក់​​តុក្កតា​​ហ្នឹង​តាម​ឡាន​ច្រើន អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​​​តុក្កតា​​ហ្នឹង​ល្បី​​ទើប​សម្រេច​ចិត្ត​សាក់​រូប ដូរេម៉ុន​ ហ្នឹង​តែ​ម្ដង​ទៅ” នាយ​ ក្រូច​ បន្ថែម។

 

តោះ…!!! មើល​សាក់​នាយ​ ក្រូច តិច​មើល​ស្អាត​ប៉ុណ្ណា!!!

 

នាយ ក្រូច បង្អួត​សាក់​ថ្មី​រូប ដូរេម៉ុន

 

នាយ ក្រូច បង្អួត​សាក់​ថ្មី​រូប ដូរេម៉ុន

 

អត្ថបទ៖ SAMEDY​​​​​