នាំ​ស្រី​ស្នេ​ហ៍ទៅ​ច្រៀង​ខារ៉ាអូខេ បុក​គេ​ស្លាប់ ​ម្នាក់​រត់​ចោល​រថយន្ត

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​១​គ្រឿង​ម៉ាក RAV4​ពណ៌​ទឹកប្រាក់  ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-9937  បាន​ជិះ​ជាមួយ​នឹង​ស្រី​ស្នេ​ហ៏​ដោយ​ ជាប់រវល់​តែ​សាសង​គ្នា​ភ្លេច​ មើល​មុខ​ក៏​ជ្រុល​ទៅ​បុក​ ម៉ូតូ​ម៉ាក​សាន់​យ៉ា​ន់​១​គ្រឿង​ពណ៌​ខៀវ​ពេញទំហឹង​នៅ​លើ​ផ្លូវជាតិ​លេខ​៧២ បណ្តាល​ឲ្យ​អ្នក បើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​។ ហេតុការណ៍ នេះ​កើតឡើង​នៅ​វេលា ​ម៉ោង​ប្រហែល​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦   ត្រង់​ចំណុច​ភូមិ ត្រពាំង​ព្រីង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក   ហើយ​ជន​បង្ក​បាន​បើករថយន្ត​គេច​ ពី​កន្លែង​កើតហេតុ ចម្ងាយ​ប្រហែល​ ១០​គីឡូម៉ែត្រ​ក៏​ទុក​ចោល  រត់គេច​ខ្លួន​បាត់​ស្រមោល  ។

ប្រភព​ពី​នគរបាល​ចរាចរ​ខេត្ត ត្បូងឃ្មុំ​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា អ្នក​បើករថយន្ត​រួម​នឹង​ ស្រី​ស្នេ​ហ៏ បាន​លេចឮ​ថា​ចេញ​មក​ពី ស្រុក​មេមត់​ក្នុង​បំណង មក​ចូល​ច្រៀង​នៅ ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ម្តុំ​ផ្លូវ បំបែក​រង្វង់​មូល​តា​ដំបង គ្រញូង  កន្លែង​ដែល​ក្រុម​គយ​ ប្រចាំការ​រង់ចាំ ចាប់​ទំនិញគេចពន្ធ​ ដោយ​ខុសច្បាប់ ។ ប្រភព​ដដែល​បន្ត ឲ្យ​ដឹង​ទៀត​ថា ពេល​ដែល​មក​ដល់​ត្រង់ ខារ៉ាអូខេ​នោះ ហាង​មិនសូវ​ស្អាត​ក៏​បាន​ដឹក​ស្រី​ស្នេ​ហ៏​បន្ត​ទៅ មុខ​ទៀត  ដើម្បី​ច្រៀង​នៅ​ហាង​ដែល​ល្បី  តែ​មិន​ទាន់​នឹង​ដល់​គោលដៅ​ផង​ ស្រាប់តែ​ជិះ​ទៅ​បុក​ម៉ូតូ​ពី ខាងក្រោយ​ពេញទំហឹង​នៅ​លើ​ផ្លូវជាតិ លេខ​៧២ ក្នុងភូមិ​ត្រពាំង​ព្រីង​ទី​២ ជា​ហេតុ​បណ្តាល​ឲ្យ​អ្នក បើក​ម៉ូតូ​ឈ្មោះ សាត  ហាង  ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ កែង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក ពញាក្រែក​ ស្លាប់​ភា្ល​ម​ៗ ហើយ​ក៏​បើករថយន្ត គេច​ទៅ​ខាង​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ ផ្លុ​ង​ជាប់​ប្រទេស វៀតណាម  ។

តែ​ដោយ​ឃើញ​នៅ​លើ​រថយន្ត  មាន​ស្នាម​ប្រឡាក់​ឈាម​នោះ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ដែល​ប្រចាំ ការ​ទីនោះ បាន​បើក​ដេញ​តាម​រថយន្ត​ បង្កហេតុ   មក​ដល់​ត្រង់​ចំណុច​ម្តុំ​មណ្ឌល​ កែប្រែ​ត្រពាំង​ផ្លុ​ង​ទី​៣ ។ បន្ទាប់​មក​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ត្រពាំង​ផ្លុ​ង  បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ  និង​បាន រាយ​ការ​ណ៏​មក​ ជំនាញ​ចរាចរ ស្រុក​ពញាក្រែក ឲ្យ​មក​ស្ទូច​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា  ក្នុង​ពេល​ដែល​កើតហេតុ​ដំបូង​គេ​មិនដឹង​ពី​ម្ចាស់​រថយន្ត នោះ​នៅ​ទីណា​ឡើយ តែ​ក្រោយមក​ដោយ​មាន ការ​ស្រាវជ្រាវ​ទើប​ដឹង​ថា  រថយន្ត​នេះ​មាន​ដឹក​ស្រី ស្នេ​ហ៏​មក​ច្រៀង​ខារ៉ាអូខេ​ ដើម្បី​សប្បាយ​។ តែ​មិន ទាន់​នឹង​បាន​ច្រៀង​ផង ក៏​ជួបនឹង​ឧប្បត្តិហេតុ​គ្រោះ ថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​អ្នក​ ជិះ​ម៉ូតូ​ម្នាក់​បាត់បង់​អាយុ ជីវិត   គេ​គ្រាន់តែ​ដឹង​ពី​តម្រុយ​ របស់​អ្នកបើកបរ រថយន្ត​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ ទោះជា​ យ៉ាងណា​ក្តី​ជន​បង្ក ហេតុ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ  ៕

នាំ​ស្រី​ស្នេ​ហ៍ទៅ​ច្រៀង​ខារ៉ាអូខេ បុក​គេ​ស្លាប់ ​ម្នាក់​រត់​ចោល​រថយន្ត

នាំ​ស្រី​ស្នេ​ហ៍ទៅ​ច្រៀង​ខារ៉ាអូខេ បុក​គេ​ស្លាប់ ​ម្នាក់​រត់​ចោល​រថយន្ត
នាំ​ស្រី​ស្នេ​ហ៍ទៅ​ច្រៀង​ខារ៉ាអូខេ បុក​គេ​ស្លាប់ ​ម្នាក់​រត់​ចោល​រថយន្ត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត