កសិករម្នាក់ ប្រទះឃើញគ្រាប់ ១០០ mm ១គ្រាប់ នៅក្នុងដីស្រែរបស់ខ្លួន

ភ្នំពេញ៖ បុរសវ័យចំណាស់អាយុ ៦៤ឆ្នាំម្នាក់ ឈ្មោះ ឃុត ដៀង បានប្រទះឃើញគ្រាប់ ១០០mm ១គ្រាប់ នៅក្នុងដីស្រែរបស់គាត់ ដែលបានអាស្រ័យផលអស់ជាច្រើនឆ្នាំមកហើយ។

យោងតាមអគ្នស្នងការដ្ឋាននគរបាលជាតិ បានដកស្រងសម្តី លោកវរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាល ក្រុងបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិគោកពន្លៃ សង្កាត់ អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង ប្រជាពលរដ្ឋ ឈ្មោះ ឃុត ដៀង ភេទប្រុស អាយុ ៦៤ឆ្នាំ បានប្រទះឃើញគ្រាប់ ១០០mm ចំនួន ១គ្រាប់ នៅក្នុងដីស្រែដែលគាត់កំពុងអាស្រយ័យកផល។

លោកអធិការ បានបន្តថា ក្រោយពេលប្រទះឃើញនូវគ្រាប់នេះ កសិករខាងលើ បានទៅរាយការណ៍ជូនកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង បន្ទាប់ពីទទួលដំណឹង សមត្ថកិច្ចបានរាយការណ៍បន្តជូន និងប្រគល់ជូនអង្គភាពស៊ីម៉ាក យកទៅរក្សាទុកដើម្បីកំទេចចោលរួចហើយ។ ក្នុងឱកាសនោះដែរ លោកអធិការក្រុងបាត់ដំបង បានធ្វើការថ្លែងអំណរគុណដល់ប្រជាជនឈ្មោះ ឃុត ដៀង ដែលបានមករាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា ៕

កសិករម្នាក់ ប្រទះឃើញគ្រាប់ ១០០ mm ១គ្រាប់ នៅក្នុងដីស្រែរបស់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត