អ.ហ និងនគរបាល ចុះបង្ក្រាប កាស៊ីណូ អត់ច្បាប់ នៅក្រុងសៀមរាប ឃាត់ខ្លួន មនុស្សប្រុសស្រី ១៤នាក់

សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថ សហការ កម្លាំងនគរបាលខេត្ត ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ស្រី យូរា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងលោកវរៈសេនីយ៍ឯក ជា ដាលុច មន្ទីរយុត្តិធម៌ នៃទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងកាស៊ីណូ អត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា យុទ្ធនាការខាងលើនេះ សមត្ថកិច្ចចម្រុះ បានធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន១៤នាក់ ក្នុងនោះស្រី ៥នាក់ និងប្រុស៩នាក់ នាំមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាបដើម្បីសាកសួរ។

ទោះយ៉ាងណា ព័ត៌មាននេះ ជាបឋម ដោយស្ថានភាពយប់ផងនោះ សមត្ថកិច្ចមិនទាន់ បានលំអិតនិងបង្ហាញពី ឈ្មោះម្ចាស់កាស៊ីណូ ខាងលើនៅឡើយទេ។

ព័ត៌មានលំអិត មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងលើកយកមកផ្សាយ ជាបន្តបន្ទាប់ទៀត នៅព្រឹកថ្ងៃទី២៩ កុម្ភៈស្អែក៕

អ.ហ និងនគរបាល ចុះបង្ក្រាប កាស៊ីណូ អត់ច្បាប់ នៅក្រុងសៀមរាប ឃាត់ខ្លួន មនុស្សប្រុសស្រី ១៤នាក់
អ.ហ និងនគរបាល ចុះបង្ក្រាប កាស៊ីណូ អត់ច្បាប់ នៅក្រុងសៀមរាប ឃាត់ខ្លួន មនុស្សប្រុសស្រី ១៤នាក់
អ.ហ និងនគរបាល ចុះបង្ក្រាប កាស៊ីណូ អត់ច្បាប់ នៅក្រុងសៀមរាប ឃាត់ខ្លួន មនុស្សប្រុសស្រី ១៤នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត