ឃាត់ខ្លួន​គ្រូពេទ្យ​ម្នាក់​ និង​បក្ខពួក​២​នាក់ ពី​បទ​ជួញដូរ ​និង​ប្រើប្រាស់​ គ្រឿងញៀន

ខេត្តសៀមរាប​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ធ្វើការ​ឃាត់ខ្លួន​គ្រូពេទ្យ​ម្នាក់ និង​បក្សពួក​២​នាក់​ទៀត​ បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ ។ ហេតុការណ៍​ចុះ​បង្ក្រាប​ ករណី​គ្រឿងញៀន​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ ម៉ោង​១៤ រសៀល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ​ក្រុង ខេត្តសៀមរាប ។

លោក​អនុសេនីយ៍ឯក ធា​វ ច័ន្ទ​តារា នាយការិយាល័យ​បទល្មើស ​គ្រឿងញៀន​ខេត្ត​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​៣​នាក់ ទី​១ ឈ្មោះ អ៊ុត សត្យា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្រូពេទ្យ ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ទី​២ ឈ្មោះ អ៊ុំ សូ​ដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ បុគ្គលិក​ភោជនីយ៍ដ្ឋាន មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​និង​ទី​៣ ​ឈ្មោះ កុយ សុ​គ​ន្ធា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ នៅ​ភូមិ​ថ្មី ឃុំ​សូ​ទិន ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ក្នុង​ក្រុង​សៀមរាប៕

ឃាត់ខ្លួន​គ្រូពេទ្យ​ម្នាក់​ និង​បក្ខពួក​២​នាក់ ពី​បទ​ជួញដូរ ​និង​ប្រើប្រាស់​ គ្រឿងញៀន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត