តារា​កូរ៉េ​ល្បីៗ​ទាំង​៨​ដួង​ដែល​មាន​ប្រវត្តិ​ជូរចត់​កាល​ពី​អតីតកាល​

យើង​ដឹងហើយ​តារា​ដែ​រល្បី​ល្បាញ​ភាគ​ច្រើន​ឆ្លង​កាត់​នូវ​ការ​បណ្តុះ​បណ្តាល​ប៉ុន្តែ​ប្រហែល​ជា​អ្នក​គាំទ្រ​មួយ​ចំនួន​ឆ្ងល់​ហើយ​មើល​ទៅ ​តើ​ហេតុ​អី​តារា​មួយ​ចំនួន​ខិត​ខំ ​ប្រឹង​ប្រែង​ធ្វើការទាំង​ត្រដាប​ត្រដួស​? ​ សម្រាប់​ការ​ទទួល​បាននូវ​ការងារជោគជ័យ​មួយ​ចំនួន ​នៃ​ឩស្សាហកម្ម​ចម្រៀង​និង​សម្តែង​នេះ​ វា​គឺ​ជាភាព​ខ្នះ​ខ្នែង​របស់​ពួក​គេ​ដើម្បី​គេច​ចេញពីភាព​ ក្រីក្រ​និង​ស្ថានភាព​អ​ស់​សង្ឃឹម។​
១. IU ​នាង​ជា​តារា​ចម្រៀង ​សម្តែង ​និង​ជា​អ្នក​និពន្ធ​ផង​ដែរ ​កាល​ពី​​កុមារភាព ​ឳពុក​ម្តាយរ​បស់​នាងរុំព័ទ្ធ​ដោយ​បំណុល​ដូច្នេះ​ហើយ​ទើប​បង្ខំ​ចិត្ត​ឱ្យ​នាង​ទៅរ​ស់​នៅ​ជា​មួយជីដូន​ដើម្បី​ក្រពះ​។ ​
តារា​កូរ៉េ​ល្បីៗ​ទាំង​៨​ដួង​ដែល​មាន​ប្រវត្តិ​ជូរចត់​កាល​ពី​អតីតកាល​
២. ​Leeteuk ​ជា​តារា​កំពុង​ពេញ​និយម​បំផុត ​គាត់​ជា​សមាជិក​នៅ​ក្នុង​ក្រុម ​Supper​​ Junior  ដែល​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ល្បីៗ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​។​ មើល​ទៅ​សភាព​ខាង​ក្រៅ​ហាក់​ឃើញ​ថា​គាត់​សប្បាយ​ណាស់ ​តែ​ធាតុ​ពិត​តារា​ប្រុស​រូប​នេះ ​មាន​ប្រវត្តិ​កំសត់​ណាស់​កាល​ពី​កុមារ​ភាព ​គាត់​កើត​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​​ក្រីក្រ ហើយ​កាល​ពី​ក្មេង​នោះ​សូម្បី​តែ​បាយ​ពេល​ខ្លះ​ក៏មិន​មាន​ញុំា​ដែល​ រឺឯ​ឪពុក​ម្តាយ​របស់​គាត់​វិញ ​ឈ្លោះ​គ្នា​ព្រឹក​ល្ងាច​ និង​ពេល​ខ្លះ​គាត់​បាន​ឃើញ​គេ​វាយ​ធ្វើ​បាប​ឳពុក​របស់​គាត់ថែម​ទៀត​ផង​។​
តារា​កូរ៉េ​ល្បីៗ​ទាំង​៨​ដួង​ដែល​មាន​ប្រវត្តិ​ជូរចត់​កាល​ពី​អតីតកាល​
៣. Yunho (TVXQ)  កាល​ពី​កុមារ​ភាព​គាត់​ធ្លាប់​ដេកនៅ​តាម​ចិញ្ចើម​ផ្លូវ ​នៅ​ពេល​​ដែល​គាត់​មាន​វ័យ​ជំទង់ ​គ្រួសារ​របស់​គាត់​បាន​ក្ស័យ​ធុន ​ដូច​នេះ​ត្រូវ​ឱ្យ​គ្រួសារ​សារ​របស់​គាត់​ចាក​ចេញ​ពី​ផ្ទះ​និង​ដើរ​ដេក​នៅ​តាម​រមនីដ្ឋាន​និង​ផ្លូវ​រទេះ​ភ្លើង​។​
តារា​កូរ៉េ​ល្បីៗ​ទាំង​៨​ដួង​ដែល​មាន​ប្រវត្តិ​ជូរចត់​កាល​ពី​អតីតកាល​
៤. Jaejoong ​​(JYJ) ជា​តារា​ពហុ​ជំនាញ​ និង​មាន​ទេពកោសល្យ​ខ្ពស់​បំផុត​នៅ​ក្នុ ង​ឩស្សាហកម្ម​សិល្បះ ​អ្នក​ជា​ច្រើន​គិត​ថា​ប្រហែល​ជា​គាត់​មក​ពី​ក្រកូល​អភិជន ​តាម​ការពិត ប​ន្ទាប់​ពីគាត់រត់​ចេញ​ពី​ផ្ទះ ​គាត់​បាន​រក​ការងារ​ធ្វើ​ក្នុង​នោះ​គាត់​ក៏​ធ្លាប់​ជា​អ្នក​រត់តុ​មួយ​រូបផ​ង​ដែរ ​ប៉ុន្តែ​នៅ​ពេល​​នោះ ​គាត់​មិន​មាន​លុយ​គ្រប់គ្រាប់​សូម្បី​តែ​ទិញរ​បស់​ទទួល​ទាន​បីពេល ​ពេល​នោះ​គាត់​បាន​បរិច្ចាគ​ឈាម​ដើម្បី​បាន​ប្រាក់​តិច​តួច​នៅ​ក្នុង​ការ​ចិញ្ចឹម​ជីវិត​គាត់​។ ​
តារា​កូរ៉េ​ល្បីៗ​ទាំង​៨​ដួង​ដែល​មាន​ប្រវត្តិ​ជូរចត់​កាល​ពី​អតីតកាល​
៥.Sandara Park (2NE1) ការ​ចាប់​ផ្តើមនូវការខិតខំប្រឹងប្រែងរបស់តារាស្រីរូបនេះក៏ ព្រោះតែពីអតីតការដ៏ជូរចត់របស់នាង ដោយសារឳពុករបស់នាងលួចទៅមានគ្រួសារមួយទៀ ទហើយបានប្រមូលលុយទៅទាំងអស់ ដោយទុកឱ្យនាងជាអ្នកគ្រប់គ្រងនូវគ្រួសារទាំងមូល។
តារា​កូរ៉េ​ល្បីៗ​ទាំង​៨​ដួង​ដែល​មាន​ប្រវត្តិ​ជូរចត់​កាល​ពី​អតីតកាល​
៦. Sunggyu (INFINITE)  ចេញពីគ្រួសារដែលមានកម្រិតជីវភាពក្រីក្រ ហើយបងប្អូនស្រី របស់គាត់ទៅរស់នៅផ្ទះមិត្តភក្តិដោយសារជីវភាពក្រីក្រ ដោយសារតែកម្រិតជីវភាពក្រីក្រ ធ្វើ​ឱ្យ​គាត់​ប៉ះទង្គិច​ផ្លូវ​ចិត្ត​រហូត​មក​ទល់​ពេល​បច្ចុប្បន្នត្បិតថាពេលនេះគាត់ជោគជ័យលើវិស័យ ចម្រៀងយ៉ាងណាក៏ដោយ។
តារា​កូរ៉េ​ល្បីៗ​ទាំង​៨​ដួង​ដែល​មាន​ប្រវត្តិ​ជូរចត់​កាល​ពី​អតីតកាល​
៧. Goo Hara (KARA)  ឳពុក​ម្តាយ​របស់​នាង​លែង​លះ​គ្នា​តាំង​ពី​នាង​អាយុ៧​ឆ្នាំ​មក​ម្លេះ ​នាងធំឡើងស្ថិតក្នុងការគ្រប់គ្រងពីជីដូននិងជីតារបស់នាង នេះ​ជា​ហេតុ​ផល​ដែលនាងពុះពារ រហូតទទួលបានជោគជ័យ។
តារា​កូរ៉េ​ល្បីៗ​ទាំង​៨​ដួង​ដែល​មាន​ប្រវត្តិ​ជូរចត់​កាល​ពី​អតីតកាល​
៨. Seo Inguk ជាកំពូលតារា ដែលមានភាពទាក់ទាញនៅក្នុងប្រទេសកូរ៉េ មុន​ពេល​គាត់ ទទួលបានជោគជ័យ ប្រវត្តិ​របស់​គាត់​ក៏​កំសត់​មិន​ចាញ់​តារា​ទាំង​ប្រាំពីរ​ដួង​ខាង​លើ​ទេ កើត​ក្នុង​ ត្រកូល​អ្ន​ក្រីក្រ​មួ​យរូប ​គ្រួសារ​របស់​គាត់​បាន​ទុក​ឆ្អឹង​មាន់ដើម្បីទទួលទាន ធ្វើយ៉ាងណាដើម្បីកុំឱ្យចំណាយប្រាក់បន្ថែមទៀត៕តារា​កូរ៉េ​ល្បីៗ​ទាំង​៨​ដួង​ដែល​មាន​ប្រវត្តិ​ជូរចត់​កាល​ពី​អតីតកាល​