រដ្ឋមន្ត្រី​ក្នុង​តំបន់​អាស៊ាន​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិ​ន ខាង​ត្បូង​

វៀត​ណាម​៖ ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហ​ទំព័រ​ជប៉ុន​ក្យូដូ​ បាន​ចុះ​ផ្សាយ​​កាលពី​ថ្ងៃ​ទី ​២៧ខែកុ​ម្ភះ​ឆ្នាំ​២០១៦​ថា រ​ដ្ឋ​មន្ត្រី​ជា​ច្រើន​បាន​ ពិភាក្សា​គ្នា​ទៅ​លើ​ប​ញ្ហា​ដែល​កំពុងប្រឈម​រដ្ឋ​មន្ត្រី​ការ​បរទេសអាស៊ាន​ បាន​អនុម័ត​សេចក្តី​ថ្លែង​ការណ៍​មួយ កាល​ពី ​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ដែល​បាន​សម្តែង​នូវ​ការ​អាក់​អន់ ​ចិត្តចំពោះ​កោះ​សប្បនិ​មិត្ត​របស់​យោធា​ចិន ​នៅសមុទ្រ​ចិន​ខាងត្បូង​។ ​
រដ្ឋមន្ត្រី​ក្នុង​តំបន់​អាស៊ាន​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិ​ន ខាង​ត្បូង​
រដ្ឋមន្ត្រី​នៅ​ក្នុង​តំបន់​បាន​សង្កត់​ធ្ងន់​ចំពោះ​យោធា​ចិន​ និង​ភាពអត់​ធ្មត់​នៅ​ក្នុង​ការ​អនុវត្ត​ សកម្មភាព​ ក្នុង​ដែន​ជម្លោះ​ដែល​កំពុងតែ​កើត​ឡើង ​ដែល​បញ្ហា​នេះ​ត្រូវ​បាន​ឱ្យ​ដឹង​ពី​លោកឩប​ រដ្ឋ​មន្ត្រី​ការ​បរទេស​ឡាវ ​Thongloum ​Sisoulith ​ដែល​បាន​ថ្លែងនៅ​ក្នុង​ការ​បិទ​ប្រជុំ​រយះ​ពេល​មួយ​ថ្ងៃ​នៅក្នុង​រដ្ឋ​ធានី​ឡាវ​។គួររំ​លឹក​ផង​ដែរ​ថា ​ប្រទេស​វៀតណាម​និង ​ហ្វីលីពីន​បាន​ទាមទារ​សមុទ្រ​ចិនខាង​ត្បូង ​ដែល​កំពុង​ជម្លោះ​នោះ ​ដែល​ប្រទេស​នៅក្នុងតំបន់សម្តែងនូវការព្រួយបារម្ភជាខ្លាំង អំពីសកម្ម ភាពរបស់ចិន ដែលធ្វើឱ្យខូចដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់៕