លោក គន់ គីម រំលឹកមន្ត្រី ក្រោមឱវាទ ត្រូវចុះស្វែងយល់ ពីសុខទុក្ខពលរដ្ឋ នៅតាមមូលដ្ឋាន

ភ្នំពេញ៖ លោក គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តឧត្តរមានជ័យ បានផ្តាំផ្ញើ ដល់មន្រ្តីក្រោមឱវាទ ត្រូវចំណាយ ពេលវេលាឲ្យបានច្រើន ដើម្បីចុះស្វែងយល់ ពីសុខទុក្ខប្រជាពលរដ្ឋនៅ មូលដ្ឋាន។

ថ្លែងក្នុងកិច្ចប្រជុំប្រគល់ភារកិច្ច ដល់មន្រ្តីក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីស្វែងរក ប្រជាប្រិយភាព សម្រាប់គណបក្ស ប្រជាជនកម្ពុជា ឈានទៅរកជ័យជម្នះ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០១៧ខាងមុខនេះ លោក គន់ គីម បានមានប្រសាសន៍ថា សមាជិកបក្ស គ្រប់លំដាប់ថ្នាក់ ត្រូវតែធ្វើអំពើល្អជានិច្ច ដោយចាត់ទុកខ្លួន ជាអ្នកបម្រើប្រជាជន ស្វែងយល់ពីសុខទុក្ខ ប្រជាជន តាមរយៈការបើក វេទិកាសាធារណៈ ដើម្បីស្តាប់មតិ និងបំណងប្រាថ្នា របស់ប្រជាជន និងដោះស្រាយសំណូមពរ របស់ប្រជាជន ទៅតាម លទ្ធភាពជាក់ស្តែង។

លោកបានបន្ថែមថា ជាមួយនោះ ត្រូវបន្តអនុវត្ត ឲ្យមានប្រសិទ្ធភាព គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់ ឲ្យបាននូវអំពើចោរកម្ម ការប្រព្រឹត្តិ ល្បែងស៊ីសង គ្រប់ប្រភេទ និងការសេព គ្រឿងញៀន នៅមូលដ្ឋានរបស់ខ្លួនជាដើម៕

លោក គន់ គីម រំលឹកមន្ត្រី ក្រោមឱវាទ ត្រូវចុះស្វែងយល់ ពីសុខទុក្ខពលរដ្ឋ នៅតាមមូលដ្ឋាន

លោក គន់ គីម រំលឹកមន្ត្រី ក្រោមឱវាទ ត្រូវចុះស្វែងយល់ ពីសុខទុក្ខពលរដ្ឋ នៅតាមមូលដ្ឋាន