ថ្ងៃអាទិត្យម្សិលមិញ សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀន ២ករណី ឃាត់ខ្លួនជន សង្ស័យ ២នាក់

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២ករណី និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ ស្ថិតនៅទីតាំង ២ផ្សេងគ្នា។

យោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ២ករណី ឃាត់មនុស្ស ២នាក់ (ប្រុស) រួមនឹងវត្ថុតាងមាន គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ស្មើនឹង ៧កញ្ចប់ធំ និង១កញ្ចប់តូច។

ទីតាំងដែលកម្លាំងសត្ថកិច្ចនគរបាល បានចុះទៅបង្ក្រាប នោះមាន ទី១. នៅរាជធានីភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) រឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ស្មើនឹង ៦កញ្ចប់ធំ និង១កញ្ចប់តូច និងទី២. ខេត្តកណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ៕

ថ្ងៃអាទិត្យម្សិលមិញ សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀន ២ករណី ឃាត់ខ្លួនជន សង្ស័យ ២នាក់