ភ្លើងឆេះផ្ទះ អ្នកសុំទាន រងរបួសធ្ងន់ ស្រាលកូន២នាក់

កណ្តាល៖ ស្ត្រីដើរសុំទានម្នាក់ដោយសារតែខ្លួនញៀន និងការមើលទូរទស្សន៍ បានដុតទានបំភ្លឺផ្ទះហើយទុកចោល ទៅអង្គុយមើល ទូរទស្សន៍ផ្ទះគេបន្តិច ក្រោយមកភ្លើងឆេះ រាលដាលដល់ ភួយកូនកំពុងដណ្តប់ ខណៈកូនកំពុង ដេកលង់លក់ ក្នុងដំណេក ប៉ុន្តែសំណាងល្អ មិនបង្កឲ្យខូចខាតផ្ទះ នោះហេតុការនេះកើតឡើងនៅ ម៉ោង២១ និង១០នាទី យប់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ក្មេងរងគ្រោះទាំងពីរឈ្មោះ ហុង វាសនា ភេទប្រុស អាយុ៧ឆ្នាំត្រូវជាកូនរបួសស្រាល និងឈ្មោះហុង ស្រីម៉ុច អាយុ៥ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់។ ម្តាយមានឈ្មោះហុង ស្រីទូច ភេទស្រី អាយុ៤០ឆ្នាំ មុខរបរសុំទាន រងរបួសស្រាល និងកូនស្រីម្នាក់ទៀត មិនមានរងរបួសនោះទេ ឈ្មោះហុង ស្រីពេជ អាយុ១២ឆ្នាំ ភេទស្រីត្រូវជាកូន។

នគរបាលបានបន្តថា មុនពេលកើតហេតុស្រ្តីជាម្តាយ បានឲ្យកូនៗ ដេកបានយកទាន មកដុតបំភ្លឺក្នុងផ្ទះ ក្រោយមកដើរទៅ អង្គុយមើលទូរទស្សន៍ នៅផ្ទះអ្នកជិតខាង ដោយទុកឲ្យកូន ដេកនៅក្នុងផ្ទះ លុះ បន្តិចក្រោយមក ស្រាប់តែលឺសំឡេង កូនស្រែកឲ្យជួយ ពេលនោះស្រ្តីជាម្តាយ បានស្ទុះមករកកូនស្រាប់ តែឃើញភ្លើង កំពុងតែឆេះភួយ កូនដណ្តប់បាន ស្ទុះទៅជួយកូន និងបានស្រែកឲ្យ អ្នកជិតខាង ជួយផងដែរ ប៉ុន្តែទោះ បីជាយ៉ាងណា ក៏បណ្តាលឲ្យ កូនស្រីម្នាក់ រងរបួសធ្ងន់រលាក ស្ទើរពេញខ្លួន និងកូនប្រុសម្នាក់រងរបួសស្រាល។

ក្រោយពេលកើតហេតុ ត្រូវបាននគរបាល ចុះទៅដល់ និងបានជួយបញ្ជូន ក្មេងរងគ្រោះ ទៅព្យាបាលផងដែរ ។ ករណីនេះនគរបាល បានបញ្ជាក់ថា នេះគឺមកពីការទ្វេសប្រហែស របស់ស្រ្តីជាមួយ តែសំណាងល្អ ហើយមិនបណ្តាល ឲ្យឆាបឆេះផ្ទះខូចខាត ទាំងមូលនោះ៕

ភ្លើងឆេះផ្ទះ អ្នកសុំទាន រងរបួសធ្ងន់ ស្រាលកូន២នាក់

ភ្លើងឆេះផ្ទះ អ្នកសុំទាន រងរបួសធ្ងន់ ស្រាលកូន២នាក់

ភ្លើងឆេះផ្ទះ អ្នកសុំទាន រងរបួសធ្ងន់ ស្រាលកូន២នាក់

ភ្លើងឆេះផ្ទះ អ្នកសុំទាន រងរបួសធ្ងន់ ស្រាលកូន២នាក់

ភ្លើងឆេះផ្ទះ អ្នកសុំទាន រងរបួសធ្ងន់ ស្រាលកូន២នាក់