សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

តារា​សម្តែង​ប្រជាប្រិយ​របស់​ទូរទស្សន៍ TVB នាង Linda Chung និង​ជា​តួអង្គ «​នាង​សំណាងល្អ​» ក្នុង​រឿង​«​ភូមិ​ផ្កាយ​បី​»​បាន​ប្រកាស​រៀប​ការ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៦ ខណៈ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​នាង​មាន​ផ្ទៃពោះ​ទើប​សម្រេច​រៀប​ការ​ទាំង​តក់ក្រហល់​បែប​នេះ ។

តារា​ស្រី​កូន​កាន់កា​ណា​ដា​-​ចិន​វ័យ​៣១​ឆ្នាំ​រូប​នេះ​មិន​បាន​ប្រកាស​ពី​ការ​មាន​ផ្ទៃពោះ​ទេ ចំណែក​គេហទំព័រ Jayne Stars រាយការណ៍​ថា នាង​មាន​ផ្ទៃពោះ​៥​ខែ​បើ​តាម​មើលទៅ​ទំហំ​ពោះ​របស់​នាង ។ ទោះជា​យ៉ាងណា​ក៏​ដោយ Linda Chung ប្រកា​សថាបាន​រៀប​ការ​ជាមួយ​អ្នក​ធ្វើ​សរសៃ​មានឈ្មោះ​ថា Jeremy វ័យ​៤១​ឆ្នាំ ហើយនឹង​រៀបចំ​ពិធី​មង្គលការ​នៅ​ថ្ងៃ​ទី​២៧ កម្ភៈ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ពី​គូ​ដណ្តឹង​របស់​នាង Linda Chung ថា ជា​បុរស​កូនកាត់​កា​ណា​ដា​រស់នៅ​ក្រុង Vancouver ។ បច្ចុប្បន្ន​គេ​មាន​អាជីវកម្ម​តូច​មួយ​ដែល​មាន​បុគ្គលិក​ត្រឹមតែ​៧​នាក់​ប៉ុណ្ណោះ និង​រក​ចំណូល​បាន​ជិត ១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។ Jeremy គឺជា​ក្មួយ​របស់​អគ្គនាយក​ទូរទស្សន៍ TVB ។

គូស្នេហ៍​នេះ​បាន​ស្គាល់​ចិត្តថ្លើម​គ្នា​១​ឆ្នាំ​មក​ហើយ ៕