សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

ព្រឹត្តិការណ៍ Grammy Awards 2016 ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៦ នៅ​មជ្ឈមណ្ឌល Staples Center ក្នុង​ក្រុង​ឡូ​ស អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​មាន​វត្តមាន​លិ​ល្បករ​-​សិល្ប​ការិនី​យ៉ាងច្រើន​កុះករ​ចូលរួម ។ ព្រឹត្តិការណ៍​ស្វែងរក​កំពូល​សិល្បករ​ឆ្នើម​នេះ ផ្តោត​សំខាន់​លើ​បទ​ចម្រៀង​របស់​តារា​ប្រុស​-​ស្រី​ប្រចាំឆ្នាំ​ដែល​ក្នុង​នោះ​មាន​ពានរង្វាន់​ផលិតករ​ផង គិត​តាំងពី​ថ្ងៃ​ទី​១ តុលា ២០១៤ ដល់​ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ ។

ព្រឹត្តិការណ៍ Grammy Awards 2016 រក​ឃើញ​ម្ចាស់​ពានរង្វាន់​ប្រចាំឆ្នាំ​ដូច​ខាងក្រោម ៖
បទ​ចម្រៀង​ប្រចាំឆ្នាំ ៖
-​បទ Uptown Funk  របស់ Mark Ronson និង Bruno Mars និង​បទ Thinking out loud របស់ Ed Sheeran ។

អាល់​ប៊ុ​ម​ចម្រៀង​ប្រចាំឆ្នាំ ៖
-​អាល់​ប៊ុ​ម ១៩៨៩ របស់​នាង Taylor Swift ។

សិល្បករ​ថ្មី ៖
-Meghan Trainor - WINNER ៕