សុខភាព &raquo សុខភាព

អនុសាសន៍​នៃ​ការ​ព្យាបាល​សម្រាប់​បណ្តា​បុគ្គល​កើត Prediabetes គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​យុទ្ធសាស្ត្រ​បង្ការ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​ដែរ ។

ក្នុង​ករណី​ជា​ច្រើន កា​រវិ​វ​ឌ្ឍ​អ្នក​កើត Prediabetes អាច​ត្រូវ​បាន​បញ្ឈប់​ឬ​វិល​ទៅ​រក​សភាព​ដើម​វិញ​(​ស្ករ​ក្នុង​ឈាម​ស្ថិត​ក្នុង​កម្រិត​ធម្មតា​)​ដោយ​ការ​ចាប់​យក​ទម្លាប់​ហាត់ប្រាណ​ជា​ប្រចាំ និង​បរិភោគ​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ។

កម្មវិធី​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ហៅ​កាត់​ថា DPP ដែល​ជា​ការ​សិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ​ទៅ​លើ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ចំណោម​បណ្តាជន​ផុយ​ស្រួយ​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ បាន​រក​ឃើញ​ថា ការ​ផ្លាស់​ប្តូរ​របៀបរបប​រស់នៅ​សូ​ម្បី​ក្នុង​កម្រិត​មធ្យម ក៏​អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ដ៏​ធំ​មួយ​ក្នុង​ការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​និង​ជួយ​ឱ្យ​អ្នក​កើត Prediabetes មួយ​ចំនួន​ត្រឡប់​ទៅ​សភាព​ដើម​វិញ​បាន ។

បណ្តា​អ្នកចូលរួម​ការ​ពិសោធ​របស់​កម្មវិធី​DPP ដែល​ធ្វើ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ​ប្រមាណ​ជា​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​បញ្ចុះទម្ងន់​ខ្លួន​ពី​៥-៧​ភាគរយ គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​បាន​៥៨​ភាគរយ ។

ប្រសិនជា​លោក​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល Prediabetes ការ​បញ្ចុះទម្ងន់​ខ្លួន​រាប់​គីឡូក្រាម​តាម​រយៈ​របប​អាហារ​ត្រឹមត្រូវ​គួប​ផ្សំ​នឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ផង​នោះ​គឺ​អាច​បង្កើន​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​ប្រើប្រាស់​អាំង​ស៊ុ​យ​លី​ន​ក៏​ដូច​ជា​ជួយ​កែ​លំអ​ដំណើរការ​គ្លុយកូស​កាន់តែ​មាន​ប្រសិទ្ធភាព ។ ជា​និច្ចកាល គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​សម្រេច​ជ្រើស​យក​កម្មវិធី​ហាត់ប្រាណ​ណាមួយ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ​ឬ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត ។

ជម្រើស​មួយទៀត​ដែល​កម្មវិធី DPP បាន​រក​ឃើញ​ផង​ដែរ​គឺថា ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ Metformin ផ្តល់​អត្ថប្រយោជន៍​សម្រាប់​បុគ្គល​កើត Prediabetes មួយ​ចំនួន ។ អ្នក​ដែល​ប្រើប្រាស់​ឱសថ​នេះ​អាច​កាត់​បន្ថយ​ហានិភ័យ​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​បាន​៣១​ភាគរយ ៕