ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ មាន​រៀបចំ​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិស​ដី​ការងារ​ឆ្នាំ​២០១៦ ស្ថិត​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន ប្រធាន​អាជ្ញាធរ​ផ្សព្វផ្សាយ​ទំនាស់​ដីធ្លី និង​មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ និង​ភាគី​ពាក់ព័ន្ធ​ប្រមាណ​ជាង​១០០​នាក់​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ ក្រសួង​ចុះបញ្ជី​ដីធ្លី​បាន​ជិត​៣១​ម៉ឺន​ប័ណ្ណ ហើយ​បើ​គិត​ពី​ការ​ចាប់ផ្តើម​ដំណើរការ គឺ​ទទួល​បាន​ប្រមាណ​៤​លាន​១៤​ម៉ឺន​ក្បាលដី ស្មើនឹង​៥៩%​នៃ​ចំនួន​ក្បាលដី​ដែល​ប៉ាន់ស្មាន គឺ​សរុប​ក្នុង​ទូ​ទាំង​ប្រទេស​បាន​៧​លាន​ក្បាលដី ។