ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានីភ្នំពេញ ៖ រថយន្ត​ដឹក​អ្នកដំណើរ​របស់​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ អិ​ច​ប្រេស បើក​ទៅ​ដឹក​សាង​ភ្ញៀវ​នៅ​ស្ទឹង​ច្រាល​ក្បែរ​ពេជ្រនិល​ ស្រាប់តែ​ឆ្លង​ចរន្ត​​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​ធ្វើ​ឲ្យ​ខូច​​ខាត​​ស្ទើរ​ទាំងស្រុង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​​និង២០​​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ភូមិ​គល់ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ឆ្លង​ចរន្ត​​ឆេះ​នៅ​តាម​ផ្លូវ​ ជា​រថយន្តដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​​​ខាង​លើ​​ជិះ​គ្នា​៣​នាក់ មាន​​អ្នកបើក​បរ​​២​នាក់ និង​ព្រូ​ម្នាក់ ទិស​ដៅ​ពី​កើត​ទៅ​លិច ​ពី​ភ្នំពេញ​ទៅ​ដឹក​សាង​ភ្ញៀវ​នៅស្ទឹង​ច្រាល​ក្បែរ​ពេជ្រនិល ​លុះ​មក​ដល់​ចំណុច​ខាងលើ​អ្នក​បើក​បរ​ម្នាក់​និង​ព្រូ​ម្នាក់ បាន​ដេក​លក់​​​នៅ​សល់​តែ​អ្នកបើកបរ​ម្នាក់ ​​ខណៈ​កំពុង​ធ្វើ​បណ្តើរសុខៗ​​​ស្រាប់​តែ​​ធុំក្លិន​ឈ្ងៀម​ហើយ​មាន​ហុយ​​ផ្សែង​​ទ្រលោម​ ទើបអ្នកបើកបរ​ក្រឡេក​មើល​ខាងក្រោយ​កន្លែង​អង្គុយ​ឃើញ​ភ្លើង​ឆេះ​ពូករថ​យន្ត​ក៏​​ឈប់រថយន្ត​ហើយ​ចុះ​ស្រែកហៅ​ឱ្យ​គេ​ជួយ​ពន្លត់ ​ហើយ២​នាក់​​អ្នក​បើក​បរ​​ម្នាក់​និង​ព្រូ​ម្នាក់​ ក៏​នាំ​គ្នា​​​​លោត​ចេញ​តាម​កញ្ចក់​ក្រោយ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ឡើយ​ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ពន្លត់អគ្គិ​ភ័យ​បាន​មក​ជួយ​ពន្លត់​ចំនួន​៤​​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ស្នងការ​ខេត្តកណ្តាល​១​គ្រឿង​ និង​រថយន្ត​របស់​កងពលតូចង៧០  ចំនួន៣​គ្រឿង​ ទៅ​​បាញ់​ទឹក​ទើប​រលត់​​ ។ ទម្រាំ​តែ​អណ្តាតភ្លើង​រលត់​នោះ​​ធ្វើ​ឱ្យ​ឆេះ​អស់ប្រមាណ​៩០​ភាគរយ​ទៅ​ហើយ ៕